នៅក្រោយឆ្នាំ១៩៧៩ គ្រួសាររបស់លោកទឹម អូន រស់នៅស្រុកកំណើត ដោយប្រកបមុខរបរធ្វើស្រែ។ ក្រោយមកដោយសារការប្រកបរបរប្រចាំថ្ងៃមានការលំបាក លោក ទឹម អូន ក៏បានសម្រេចចិត្តចេញពីស្រុកកំណើតទៅប្រកបរបរនៅស្រុកឆ្ងាយ។ កន្លះខែក្រោយមក លោកក៏ដឹងដំណឹងថាភរិយារបស់លោកក៏បានចាកចេញពីស្រុកកំណើតទៅរស់នៅភូមិម្កាក់ ខេត្តបន្ទាយមានជ័យ។ លុះមកដល់ឆ្នាំ២០០០ ជាអកុសលភរិយារបស់ លោកឈ្មោះ ផន យុន ក៏បានទទួលមរណភាព ចំណែកកូនទាំង៤នាក់របស់លោក ក៏មិនដឹងរស់នៅទីណានោះទេ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី អួន អន លោកស្រី អួន អាំ លោក អួន អេង និងលោក អួន អៀង ដែលបានបាត់ដំណឹងក្នុងឆ្នាំ២០០០។ ប្រសិនបើ លោកស្រី អួន អន លោកស្រី អួន អាំ លោក អួន អេង និងលោក អួន អៀង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕