ឆ្នាំ ១៩៧០ ប៉ុលពតបានចូលមកបានជម្លៀសគ្រួសាររបស់លោក មាស សុខ ទៅរស់នៅស្រុកឈូក ក្នុងខេត្តកំពត ។
ឆ្នាំ១៩៧៥ លោក មាស សុខ និងប្អូនប្រុសទី២ឈ្មោះ មាស សើរ រស់នៅក្នុងកងកុមារ។ ឆ្នាំ១៩៧៦ ប្អូនប្រុសឈ្មោះ មាស សើរ ដែលបានអាយុប្រហែលជា១០ឆ្នាំនោះត្រូវប៉ុលពតបញ្ជូនទៅធ្វើការក្នុងរោងចក្រក្រឡឹង ឯទីក្រុងភ្នំពេញ ។
ចាប់តាំងពីពេលនោះមក លោក មាស សុខ បានបែកពីប្អូនប្រុសឈ្មោះ មាស សើរ រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក មាស សើរ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៦។ ប្រសិនបើ លោក មាស សើរ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕