ករណី​លេខ ១៦៣ លោក ឡុង ម៉ៅ ស្វែងរក​កូនប្រុស​ ជួប រិទ្ធី ជួប សារ៉ែម និង​​កូនស្រី ជួប ស៊ីថុល

មុន​ឆ្នាំ១៩៧៥ ​គ្រួសារ​លោក ឡុង ម៉ៅ ​ រស់​នៅ​ជុំ​គ្នា​ទាំងអស់​ក្នុង​ខេត្ត​កំពត ​ដោយ​ប្រកបរបរ​ធ្វើ​ស្រែ។

ឆ្នាំ១៩៧៦ ប៉ុលពត​បាន​ជម្លៀស លោក ឡុង ម៉ៅ ​ទៅ​កោះអណ្ដែត​ដើម្បី​​ធ្វើ​ស្រែ​ប្រាំង​ ឯ​កូន​ទាំង​អស់​​រស់នៅ​ជាមួយ​ភរិយា​នៅ​ស្រុកកំណើត។

ក្រោយ​មក​នៅ​ឆ្នំា១៩៧៧ គេ​បញ្ជូន​លោក ឡុង ម៉ៅ ពី​កោះអណ្ដែត​មក​បណ្ដុះ​ស្រូវ​ពូជ​នៅ​ជិត​ផ្ទះ​ដែល​គ្រួសារ​រស់នៅ​​​វិញ​។ លោក ឡុង ម៉ៅ ​តែងតែ​មក​លេង​ប្រពន្ធ​កូន​ជា​ធម្មតា។

ឆ្នាំ១៩៧៩ ពេល​ដែល​កងទ័ព​ចូល​មក​រំដោះ​ លោក​ ឡុង ម៉ៅ បាន​រត់​ចេញ​ពី​ស្រុកកំណើត​ជាមួយ​ប្រពន្ធ និង​កូនៗ ​មក​ដល់​​អន្លង់​ស្ពាន ជិត​ស្រុក​អមលាំង ខេត្ត​កំពង់ស្ពឺ​។ លោក ឡុង ម៉ៅ ព្រមទាំង​ប្រពន្ធ​កូន​​បាន​ឈប់សម្រាក ៣ថ្ងៃ​នៅ​ទី​នោះ។ ពេល​នោះ​មាន​ទាហាន​ខ្មែរក្រហម​បាន​ចាប់​ក្មេង​ជាង​២០០០នាក់​ដាក់​ឡាន ​រួម​មាន​ទាំង​កូន​លោក​៣នាក់​ដែល​បាន​បាត់​ខ្លួន​នោះ​ផង​ដែរ ។ តាំង​ពី​ពេលនោះ​​ លោក ឡុង ម៉ៅ បាន​បាត់​ដំណឹង​កូន​​ទាំង​​៣​នាក់​​រហូត​មក​ដល់​សព្វថ្ងៃ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ជួប រិទ្ធី លោក ជួប សារ៉ែម និង​លោកស្រី ជួប ស៊ីថុល ដែល​បាន​បាត់​ដំណឹង​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​​ លោក ជួប រិទ្ធី លោក ជួប សារ៉ែម និង​លោកស្រី ជួប ស៊ីថុល បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៨១
ម្សិលមិញ ៣១៥
សរុប ៣៥០៥៦៥