ករណី​លេខ ១៥៦ ​លោក ផឹង ឃួន ស្វែងរក​កូនប្រុស​ឈ្មោះ យ៉ឹង សារឿន

មុន​ឆ្នាំ១៩៧៥ ​​គ្រួសារ លោក ផឹង ឃួន រស់​នៅ​ជុំ​គ្នា​ក្នុង​ខេត្ត​កំពត ដោយ​ប្រកបរបរ​ធ្វើ​ស្រែ​ចម្ការ។

ឆ្នាំ​១៩៧៥ ប៉ុលពត បាន​ជម្លៀស​​លោក ផឹង ឃួន ទៅ​រស់​នៅ​ភ្នំ​លះបង់ ​ជាមួយ​​ភរិយា ​និង​កូន ៥នាក់​ប៉ុណ្ណោះ​ ចំណែក​កូន​៣នាក់​ផ្សេង​ទៀត​ គឺ កូនប្រុស​ទី១​ឈ្មោះ ​យ៉ឹង សារឿន កូនប្រុស​ទី២​ឈ្មោះ ​យ៉ឹង សារ៉េត ​បាន​ចេញ​ទៅ​ធ្វើ​ជា​ទាហាន ចំណែក​កូនស្រី​ទី៤​ឈ្មោះ យ៉ឹង ផល្លា ​បាន​ចេញ​ទៅ​រស់នៅ​​​ប្រទេស​ថៃ​ជាមួយ​ស្វាមី។

​​ឆ្នាំ​១៩៧៦ លោក យ៉ឹង សារឿន បាន​មក​លេង​ក្រុម​គ្រួសារ​បាន​ម្ដង។​ បន្ទាប់មក​​គេ​បាន​បញ្ជូន​លោក យ៉ឹង សារឿន ទៅ​ធ្វើ​កងទ័ព​បម្រុង នៅ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្ត​កំពត។ ចាប់​តាំង​ពី​នោះ​មក លោក ​ផឹង ឃួន ​បាន​បាត់​ដំណឹង​​កូនប្រុស​ឈ្មោះ យ៉ឹង សារឿន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

​​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក យ៉ឹង សារឿន ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​សម័យ​សង្គ្រាម ប្រសិន​បើ​​​ លោក យ៉ឹង សារឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៨៨
ម្សិលមិញ ៣១៥
សរុប ៣៥០៦៧២