១៧ មេសា ១៩៧៥ ក្នុងពេលជម្លៀសចេញពីក្រុងភ្នំពេញ គ្រួសាររបស់លោក ជួប សម្បត្តិបានបែកពីលោកឪពុកដោយសារតែស្ថានភាពជ្រួលច្របល់។ សមាជិកគ្រួសារលោក ជួប សម្បត្តិត្រូវជម្លៀសទៅភ្នំឧដុង្គ។ រស់នៅម្ដុំភ្នំឧត្តុង្គបានប្រហែលជា២ខែ លោក ជួប សម្បត្តិក៏បានវង្វេងពីគ្រួសាររហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ជួប ថាន់ លោកស្រី ដូង សាលា លោកស្រី ដូង ណារី លោកស្រី ដូង ផល្លា លោកស្រី ដូង ម៉ារី លោក ជួប សំបូរ លោក ជួប នីផា និងលោក ជួប តារា ដែលបានបែកគ្នានៅឆ្នាំ១៩៧៥។ ប្រសិនបើ លោក ជួប ថាន់ លោកស្រី ដូង សាលា លោកស្រី ដូង ណារី លោកស្រី ដូង ផល្លា លោកស្រី ដូង ម៉ារី លោក ជួប សំបូរ លោក ជួប នីផា និងលោក ជួប តារា បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕