តាំងពីមុនឆ្នាំ១៩៧៥ គ្រួសារលោក ជឹម សឿង រស់នៅជុំគ្នានៅខេត្តកំពង់ចាម ដោយប្រកបរបរធ្វើស្រែចម្ការ។ លោក ជឹម សឿង មានភរិយាឈ្មោះ នួន ប៉ាច និងកូនចំនួន៩នាក់ កូនប្រុសទី១ឈ្មោះ សឿង សុខ កូនប្រុសទី២ឈ្មោះ សឿង សុង កូនប្រុសទី៣ឈ្មោះ សឿង នាង កូនស្រីទី៤ឈ្មោះ សឿង ពើន កូនប្រុសទី៥ឈ្មោះ សឿង សល់ កូនប្រុសទី៦ឈ្មោះ សឿង តែម កូនប្រុសទី៧ឈ្មោះ សឿង តុល និងកូនប្រុសទី៨ឈ្មោះ សឿង តាល់។
ក្នុងសម័យសង្គ្រាម គ្រួសាររបស់លោក ជឹម សឿង មិនត្រូវបានជម្លៀសចេញទៅណាទេ។ ប៉ុលពតបានចាត់តាំង លោក ជឹម សឿង ឲ្យធ្វើជាប្រធានក្រុមក្នុងភូមិ ភរិយាត្រូវពួកវាឲ្យធ្វើស្រែ និងកូនៗត្រូវមើលគោ។ ចំណែកកូនប្រុសទី១ឈ្មោះ សឿង សុខ ត្រូវប៉ុលពតបញ្ជូនឲ្យទៅលើកទំនប់នៅវត្តថ្មី ក្នុងខេត្តកំពង់ចាម និងក្រោយមកក្នុងឆ្នាំ ១៩៧៨ ប៉ុលពតបានចាត់តាំងឲ្យលោក សឿង សុខ ទៅវាយថ្មនៅភ្នំថ្មពេជ្រ ខេត្តកំពង់ចាម។ តាំងពីពេលនោះមក លោក ជឹម សឿង បានបាត់ដំណឹងកូនប្រុសទី១ឈ្មោះ សឿង សុខ រហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក សឿង សុខ ដែលបានបែកគ្នានៅឆ្នាំ១៩៧៨។ ប្រសិនបើ លោក សឿង សុខ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕