ករណី​លេខ ០៦១ លោកស្រី យឹម នី ស្វែងរក​កូនប្រុស​ឈ្មោះ អ៊ុត សុផល និង អ៊ុត សាផន

លោកស្រី យឹម នី មាន​​មាន​ស្វាមី​ឈ្មោះ អ៊ុត ឆោម និង​មាន​កូន​ចំនួន​បួន​នាក់។ ​កូនស្រី​ទី១​ឈ្មោះ អ៊ុត បុប្ផា កូនប្រុស​ទី២​ឈ្មោះ អ៊ុត សាផន កូនប្រុស​ទី៣​ឈ្មោះ អ៊ុត សុផល និង​កូនស្រី​ទី៤​ឈ្មោះ ឆោម មុំ ។

មុន​ឆ្នាំ ១៩៧៥ ​​គ្រួសារ​លោកស្រី យឹម នី រស់នៅ​ផ្ទះ​ខាងកើត​ស្ពាន​ស្ទឹងមានជ័យ។

ឆ្នាំ១៩៧៥ ​​គ្រួសារ​លោកស្រី យឹម នី ត្រូវ​បាន​ពួក​ប៉ុលពត​ជម្លៀស​ចេញ​ពី​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ​ទៅ​​​អង្គតាសោម​។ ​គ្រួសារ​លោកស្រី យឹម នី បាន​សម្រាក​នៅ​ទីនោះ​មួយ​យប់ ប៉ុន្តែ​ពេល​គាត់​ភ្ញាក់​ពី​ដំណេក​វិញ​ក៏​ស្រាប់​តែ​បាត់​លោក អ៊ុត សុផល មិន​ដឹង​ដើរ​វង្វេង​ទៅ​ទី​ណា​ទេ។ ​គ្រួសារ​លោកស្រី យឹម​ នី​​​ត្រូវ​​​ប៉ុលពត​ជម្លៀស​បន្ត​​ទៅ​​ខេត្ត​កំពង់ធំ។ ចាប់​​​ពី​ពេល​នោះ​មក ​លោកស្រី​ក៏​បាន​បាត់​ដំណឹង​ពី​​​កូន​ប្រុស​ទី​៣​ឈ្មោះ អ៊ុត សុផល​រហូត​មក

ឆ្នាំ​១៩៧៩ ក្រោយ​ពេល​ប្រទេស​មាន​សន្តិភាព ​លោកស្រី យឹម នី​​បាន​ឲ្យ​កូន​ប្រុស​ទី​២​ឈ្មោះ ​អ៊ុត សាផន​ ទៅ​នៅ​ជាមួយ​ចៅ​អធិការ​វត្ត​ខ្នុរ ព្រះ​នាម ឃុត នៅ​ស្រុក​កំពង់ថ្ម ខេត្ត​កំពង់ធំ។ ក្រោយ​មក​​កងទ័ព​រំដោះ​បាន​សុំ​លោក អ៊ុត សាផន ពី​​ចៅ​អធិការ​វត្ត ធ្វើ​ជា​កូន​ចិញ្ចឹម​។ ចាប់តាំង​ពី​នោះ​មក​ លោកស្រី យឹម នី​​​បាត់​ដំណឹង​ លោក អ៊ុត សាផន ​រហូត​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក អ៊ុត សាផន និង​លោក អ៊ុត សុផល ដែល​បាន​បែកគ្នា​នៅ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ១៩៧៩ ប្រសិន​បើ​​លោក អ៊ុត សាផន និង​លោក អ៊ុត សុផល បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៧៤
ម្សិលមិញ ៣១៥
សរុប ៣៥០៥៥៨