លោកស្រី ខុង សុភាវត្តី មានលោកឪពុកឈ្មោះ ខុង សេងឈាន់ អ្នកម្ដាយឈ្មោះ អ៊ួន ណាគ្រី និងមានបងប្អូនចំនួន២នាក់។ លោកស្រី ខុង សុភាវត្តី ហៅសុង ជាកូនស្រីទី១ និងប្អូនស្រីទី២ឈ្មោះ ខុង សុជាតា ហៅត្រប់។អ្នកម្ដាយ អ៊ួន ណាគី ហៅ កូ ឈាន់ ប្រកបរបរជាគ្រូបង្រៀន។ គ្រួសារលោកស្រី ខុង សុភាវត្តី រស់នៅម្ដុំផ្លូវកម្ពុជាក្រោម។
ឆ្នាំ១៩៧១ លោកស្រី ហូ ហុង បានមកនៅជាមួយក្រុមគ្រួសារបងថ្លៃ គឺលោកស្រី អ៊ួន ណាគី
ឆ្នាំ១៩៧៥ គ្រួសារលោក អ៊ួន វ៉ា និងលោកស្រី ហូ ហុង ត្រូវបានពួកប៉ុលពតជម្លៀសចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ស្ពឺ ។
ឆ្នាំ១៩៧៩ លោកស្រី ហូ ហុង និងក្មួយស្រី ខុង ភាវត្តី ហៅ សុង បានមករស់នៅខេត្តសៀមរាប។ មិនបានប៉ុន្មានថ្ងៃផង ក្មួយស្រី ខុង សុភាវត្តី បានចេញពីលោកស្រី ហូ ហុង ទៅនៅជាមួយអ្នកផ្សេង ដែលជាជនជាតិចិនកាត់ខ្មែរ នៅខេត្តសៀមរាប។ តាំងពីពេលនោះ លោកស្រី ហូ ហុងបានបាត់ដំណឹងក្មួយស្រី ខុង សុភាវត្តីរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ខុង សុភាវត្តី ដែលបានបែកគ្នានៅឆ្នាំ១៩៧៩ ។ ប្រសិនបើលោកស្រី ខុង ភាវត្តី បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕