ករណី​លេខ ០៩២ លោកស្រី សៀវ ហ៊ុយគាង ស្វែងរក​បងថ្លៃ​ស្រី​ឈ្មោះ អាង ហ៊ួយ

លោក​ស្រី អាង ហ៊ួយ មាន​​ស្វាមី​ឈ្មោះ សៀវ ឆេងគាង និង​មាន​កូនប្រុស​ពីរ​នាក់​។ កូនប្រុស​ទី១​ឈ្មោះ សៀវ អេងតិច និង​កូនប្រុស​ទី២​ឈ្មោះ សៀវ អេងមុន្នី។​​

ឆ្នាំ១៩៧៣ ដល់​ឆ្នាំ១៩៧៥ ​គ្រួសារ​លោក​ស្រី អាង ហ៊ួយ បាន​ផ្លាស់​មក​រស់​នៅ​ភូមិ​អន្លង់វិល ខេត្ត​បាត់ដំបង ជាមួយ​សាច់ញាតិ​ខាង​​ស្វាមី​។ ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ គ្រួសារ​លោក​ស្រី អាង ហ៊ួយ ​ត្រូវ​បាន​ជម្លៀស​​មក​រស់​នៅ​ភូមិ​សង្កែវាល ឃុំ​បរវិល ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​​ជា​មួយ​គ្រួសារ​ខាង​​ស្វាមី​​ដដែល។

ឆ្នាំ១៩៧៩​ លោក​ស្រី អាង ហ៊ួយ បាន​សុំ​​​គ្រួសារ​ខាង​ស្វាមី​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​បង្កើត​​លោក​ស្រី​វិញ។ ចាប់តាំង​ពី​ពេល​នោះ​មក​ក៏​បាត់​ដំណឹង​ពី​លោក​ស្រី​ អាង ហ៊ួយ​ រហូត​ដល់​សព្វ​ថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី អាង ហ៊ួយ ដែល​បាន​បាត់​ដំណឹង​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោកស្រី អាង ហ៊ួយ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៦៨
ម្សិលមិញ ៣១៥
សរុប ៣៥០៥៥២