លោកស្រី យិន ណៃសូយ មានលោកឪពុកឈ្មោះ យិន ឆិល អ្នកម្ដាយឈ្មោះ ឡាក់ សៀម និងមានបងប្អូន៧នាក់។ បងស្រីទី១ឈ្មោះ យិន ណៃសៀម បងស្រីទី២ឈ្មោះ យិន ណៃសៀង បងប្រុសទី៣ឈ្មោះ យិន ឃាង បងស្រីទី៤ឈ្មោះ យិន ណៃស៊ីម លោកស្រី យិន ណៃសូយ ជាកូនទី៥ ប្អូនស្រីទី៦ឈ្មោះ យិន ណៃហ៊ួយ និងប្អូនស្រីទី៧ឈ្មោះ យិន ណៃហ៊ុន ។
មុនឆ្នាំ១៩៧៥ ក្រុមគ្រួសារលោកស្រី យិន ណៃសូយ រស់នៅជួបជុំគ្នា នៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
នៅខែមេសា ឆ្នាំ១៩៧៥ លោកស្រី យិន ណៃហ៊ូយ ត្រូវបានប៉ុលពតជម្លៀសទៅនៅភូមិគ្រួសក្រពើ ស្រុកច្បារម ទៅនៅខេត្តកំពង់ស្ពឺ ជាមួយឪពុកម្ដាយនិងបងប្អូន។
ឆ្នាំ១៩៧៦ ពួកប៉ុលពតបានជម្លៀសគ្រួសារលោកស្រីទៅនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុក១៨ ខេត្តកំពង់ឆ្នាំង។ នៅទីនោះ លោកស្រី យិន ណៃហ៊ួយ ត្រូវបានគេបំបែកចេញពីឪពុកម្ដាយឲ្យទៅនៅកងកុមារ។ ចាប់តាំងពីពេលនោះមក លោកស្រី យិន ណៃសូយ បានបាត់ដំណឹងប្អូនស្រី យិន ណៃហ៊ួយ រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី យិន ណៃហ៊ួយ ដែលបានបាត់ដំណឹងនៅឆ្នាំ១៩៧៦ ។ ប្រសិនបើ លោកស្រី យិន ណៃហ៊ួយ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕