ករណី​លេខ ០៨៧ លោកស្រី គាំ ម៉ាច ស្វែងរក​បងប្រុស​ឈ្មោះ គាំ ហ៊ិន

លោក គាំ ហ៊ិន មានលោក​ឪពុក​ឈ្មោះ ឃួន ឌិន ​​អ្នក​​ម្ដាយ​ឈ្មោះ ប៉ុម សយ ​និង​មាន​បង​ប្អូន​ចំនួន​៣​នាក់។ បង​ប្រុស​ទី១​ឈ្មោះ គាំ បាន លោក គាំ ហ៊ិន ជាកូន​ប្រុស​ទី២ និង​ប្អូនស្រី​ទី៣ឈ្មោះ គាំ ម៉ាច។

ឆ្នាំ​១៩៧៤ លោក គាំ ហ៊ិន បាន​មក​រស់​នៅ​ជា​មួយ​លោក​តា​ខាង​ឪពុក​ ឈ្មោះ តានី ម្ដុំ​អូរបែកក្អម​ ​ចំណែក​បងប្អូន​២​នាក់​ផ្សេង​ទៀត​រស់នៅ​ឯ​ខេត្ត​កំពង់ស្ពឺ។

ចុង​ឆ្នាំ​១៩៧៤ លោក គាំ ហ៊ិន បាន​ដើរ​តាម​ផ្លូវ​នៅ​ម្ដុំ​អូរបាក់រទេះ ហើយ​ត្រូវ​បាន​គេ​ចាប់​​ឡើង​ឡាន​ដើម្បី​ធ្វើ​ជា​ទាហាន​លន់នល់ និង​បាត់​ដំណឹង​​រហូត​មក​ដល់​សព្វថ្ងៃ​។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក គាំ ហ៊ិន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៤ ប្រសិន​បើ​​លោក គាំ ហ៊ិន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៥០
ម្សិលមិញ ៣១៥
សរុប ៣៥០៦៣៤