លោក មា ឈុន មានលោកឪពុកឈ្មោះ ស៊ូ មាស និងអ្នកម្ដាយឈ្មោះ កែម អេន និងមានបងប្អូនចំនួន៧នាក់។ បងប្រុសទី១ឈ្មោះ មា ឆាង លោក មា ឈុន ជាកូនទី២ ប្អូនប្រុសទី៣ឈ្មោះ មា ហេន ប្អូនស្រីទី៤ឈ្មោះ មា ថន ប្អូនស្រីទី៥ឈ្មោះ មា ផាន ប្អូនប្រុសទី៦ឈ្មោះ មា ឆុន និងប្អូនប្រុសទី៧ឈ្មោះ មា ធាន។
ក្នុងសម័យសង្គ្រាម គ្រួសារលោកស្រី កែម អេន មិនត្រូវបានប៉ុលពតជម្លៀសចេញពីស្រុកកំណើតនោះទេ។ ឆ្នាំ១៩៧៩ ពេលប្រទេសកំពុងត្រូវបានរំដោះ គ្រួសារលោកស្រី កែម អេន ត្រូវបានប៉ុលពតកៀរចេញទៅដល់អន្លង់វែង ខេត្តបន្ទាយមានជ័យ និងបានបែកពីកូនប្រុសទី២ឈ្មោះ មា ឈុន ដោយសារតែស្ថានភាពច្របូកច្របល់។ ចាប់តាំងពីពេលនោះមក លោកស្រី កែម អេន មិនបានទទួលដំណឹងពីកូនប្រុសឈ្មោះ មា ឈុន រហូតមកដល់ពេលបច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក មា ឈុន ដែលបានបាត់ដំណឹងនៅឆ្នាំ១៩៧៩។ ប្រសិនបើ លោក មា ឈុន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕