លោក អ៊ុក សុខុម មានភរិយាឈ្មោះ ផាត់ ផល្លា និងមានកូនម្នាក់ឈ្មោះ ឌុច សុណា ហៅ ឃុច។
ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា លោក អ៊ុក សុខុម និងលោកស្រី ផាត់ ផល្លា បានចែកផ្លូវគ្នា ដោយលោកស្រី ផាត់ ផល្លា ជាអ្នកចិញ្ចឹមកូនស្រី ឌុច សុខុម។ លោកស្រី ផាត់ ផល្លា បានទទួលមរណភាពដោយសារតែជំងឺ។ កូនស្រី ឌុច សុណា ត្រូវបានអង្គការមុនស្សធម៌ទទួលយកទៅចិញ្ចឹម និងមានភ័ព្វសំណាងបានចេញទៅប្រទេសក្រៅ ដែលធ្វើឲ្យលោក អ៊ុក សុខុម ដែលត្រូវជាឪពុកបានបាត់ដំណឹងកូនស្រីរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកកញ្ញា ឌុច សុណា ដែលបានបាត់ដំណឹងក្នុងឆ្នាំ១៩៩៣ ។ ប្រសិនបើ កញ្ញា ឌុច សុណា បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕