លោកស្រី ឡុង អេង មានស្វាមីឈ្មោះ សុន និងមានកូនចំនួន៣នាក់។ កូនប្រុសទី១ឈ្មោះ សុន ប៊ូឡូ កូនស្រីទី២ឈ្មោះ សុន សុក្រ និងកូនស្រីទី៣ មិនចាំឈ្មោះ។
មុនសម័យសង្គ្រាម លោកស្រី ឡុង អេង និងស្វាមី ព្រមទាំងកូនទាំងអស់រស់នៅខេត្តព្រៃវែង។
ឆ្នាំ១៩៧៥ ក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ គ្រួសារលោក អែម ចាន់ដារ៉ា និងម្ដាយមីងឈ្មោះ ឡុង អេង រស់នៅជុំគ្នា មិនត្រូវបានជម្លៀសចេញទៅណាទេ។ ឆ្នាំ១៩៧៩ មុនថ្ងៃរំដោះមួយខែ ស្វាមីលោកស្រី ឡុង អេងឈ្មោះ សុន ត្រូវបានប៉ុលពតឲ្យទៅឲ្យកាប់បង្អោងត្នោត នៅតំបន់ក្បាលដំរី ឬស្សីព្រៃ ហើយក៏បាត់ដំណឹង។ ក្រោយពីបាត់ដំណឹងស្វាមីប្រហែល១០ថ្ងៃ លោកស្រី ឡុង អេងបានធ្វើដំណើរទៅខេត្តព្រៃវែង ក្នុងគោលបំណងស្វែងរកស្វាមី។ តាំងពីពេលនោះមក ក៏បានបាត់ដំណឹងលោកស្រី ឡុង អេង និងគ្រួសារ រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ឡុង អេង ដែលបានបែកគ្នានៅឆ្នាំ១៩៧៩ ។ ប្រសិនបើ លោកស្រី ឡុង អេង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕