ករណី​លេខ ០៧៧ លោក លីម សុធី ស្វែងរក​បងប្រុស​ឈ្មោះ លីម ផាន់នី

លោក លីម សុធី មាន​លោក​​ឪពុក​ឈ្មោះ លីម សុផល ហៅ ថូវ ​អ្នក​ម្ដាយ​ឈ្មោះ នីម ជ្រុយ និង​​មាន​បងប្អូន​ចំនួន​៥នាក់។ បងស្រីទី១​ឈ្មោះ លីម ចាន់ថា បងប្រុសទី២​ឈ្មោះ លីម ផាន់នី ហៅ​ ទ្រី​ បងស្រី​ទី៣​ឈ្មោះ លីម សុវណ្ណ ហៅ ស៊្រន បងស្រីទី៤ឈ្មោះ លីម អូន និង​លោក លីម សុធី ជាកូនទី៥។

ឆ្នាំ​១៩៧៥ គ្រួសារ​លោក លីម សុធី​ត្រូវ​​ជម្លៀស​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​​​ខេត្ត​ក្រចេះ។ ​ក្រោយ​ពេល​សង្គ្រាម​​បាន​បញ្ចប់ គ្រួសារ​​លោក លឹម សុធី​ ក៏​នាំ​គ្នា​វិល​មក​នៅ​ទីក្រុង​​ភ្នំពេញ​វិញ​។

ឆ្នាំ​១៩៨២ លោក លីម ផាន់នី មាន​អាយុ​ប្រហែល​១៦​ឆ្នាំ បាន​ចេញ​ទៅ​រកស៊ី​រត់​ពន្ធ​នៅ​ជំរុំ​ខាវអ៊ីដាង និង​​មក​លេង​​​គ្រួសារ​ជា​ធម្មតា​។ ក្រោយ​មក ​​លោក លីម ផាន់នី ​​បាន​ត្រឡប់​មក​​​យក​រូបថត​លោក​ឪពុក​អ្នក​​ម្ដាយ​​​ដើម្បី​​​ចេញ​ទៅ​ប្រទេស​ទី​បី។​។​ ចាប់​តាំង​ពី​ពេល​នោះ​មក ​គ្រួសារ​ក៏​​​បាន​បាត់​ដំណឹង​​លោក លីម ផាន់នី​​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក លីម ផាន់នី ដែល​បាន​​បាត់​ដំណឹង​​ក្នុង​​ឆ្នាំ​១៩៨២ ប្រសិន​បើ​​លោក លីម ផាន់នី បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៤៧
ម្សិលមិញ ៣១៥
សរុប ៣៥០៥៣១