ករណី​លេខ ០៨១ លោក ម៉ឺន ផាន ស្វែងរក​បងប្រុស​ឈ្មោះ ម៉ឺន ផន

លោក ម៉ឺន ផាន មាន​លោក​​ឪពុក​ឈ្មោះ សួន ថេង ​អ្នក​ម្ដាយ​ឈ្មោះ ច័ន្ទ សេម និង​បងប្អូន៣នាក់។ បងប្រុស​ទី១ឈ្មោះ ម៉ឺន ឆុំ បងប្រុស​ទី២​ឈ្មោះ ម៉ឺន ផន និង​លោក ម៉ឺន ផាន ជា​កូន​ទី៣។

​​ក្រោយ​ពេល​អ្នក​ម្ដាយ​ទទួល​មរណភាព និង​ដោយសារ​តែ​លោក​ឪពុក​ជា​ទាហាន ដែល​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​មើល​ថែ​កូនៗ​នោះ ​បងប្អូន​ទាំង​បី​នាក់​របស់​លោក​​ត្រូវ​រស់នៅ​បែក​គ្នា​ដូច​ជា ​លោក ម៉ឺន ផាន ​​ត្រូវ​ទៅ​រស់​នៅ​ជាមួយ​ឈ្មោះ អ៊ំ ឡុង ​ឯ​​​ខេត្ត​ពោធិ៍សាត់ ​​ចំណែក​បងប្រុស​ទី១ ម៉ឺន ឆុំ និង​បងប្រុស​ទី២ ម៉ឺន ផន ​​ត្រូវ​​ទៅ​រស់នៅ​ជាមួយ​​គ្រួសារ​គេ​ផ្សេង​​នៅ​ឯ​ខេត្ត​បាត់ដំបង​ និង​​​ឯ​ខេត្ត​ពោធិ៍សាត់​។

ក្នុង​សម័យ​សង្គ្រាម លោក ម៉ឺន ផាន ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ជា​កងឈ្លប​​រហូត​ដល់​ឆ្នាំ​១៩៧៩។ ​លោក ម៉ឺន ផាន ​​បាន​ស្វែងរក​ឃើញ​លោក​ឪពុក ​បងប្រុស​ទី​១ និង​​បងប្រុស​ទី​២​ និង​បាន​នាំ​​គ្នា​ទៅ​រស់នៅ​ឯ​​ខេត្ត​ពោធិ៍សាត់។ ​បងប្រុស​ទី​២ ម៉ឺន ផន​ ​​បាន​ទៅ​រកស៊ី​នៅ​ស្រុក​​អូរជ្រៅ​ដូច​អ្នក​ភូមិ​ដទៃ​​ទៀត​ដែរ ។ ​ក្រោយ​ពេល​ចាក​ចេញ​ទៅ​ស្រុក​អូរជ្រៅ​​​ជា​លើក​ទី​៣​ ក៏​បាន​បាត់​ដំណឹង​បងប្រុស​ទី​២ ម៉ឺន ផន មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ម៉ឺន ផន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ម៉ឺន ផន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២៦៦
ម្សិលមិញ ៣១៥
សរុប ៣៥០៦៥០