ករណី​លេខ ១០២ លោកស្រី ទាប សារ៉ាត់ ស្វែងរក​បងស្រី​ទី១​ឈ្មោះ ទាប សារ៉ែម

លោកស្រី ទាប សារ៉ាត់ មាន​​លោក​ឪពុក​ឈ្មោះ ទាប ឯក ​អ្នក​ម្ដាយ​ឈ្មោះ អ៊ុក ធន និង​មាន​បងប្អូន​ចំនួន​៧​នាក់។​ ​បងស្រី​ទី១​ឈ្មោះ ទាប សារ៉ែម បងស្រី​ទី២​ឈ្មោះ ទាប សារ៉ាន់ បងប្រុស​ទី៣​ឈ្មោះ ទាប អេន លោកស្រី ទាប សារ៉ាត់ ជា​កូន​ទី​៤ ប្អូនប្រុស​ទី៥​ឈ្មោះ ទាប សារ៉ែន ប្អូនប្រុស​ទី៦​ឈ្មោះ ទាប អូន និង​ប្អូនប្រុស​ទី៧​ឈ្មោះ ទាប ជ្រឿន ។

ឆ្នាំ១៩៧៥ ក្នុង​​សម័យ​សង្គ្រាម ​​គ្រួសារ​​លោកស្រី​ ទាប សារ៉ាត់​​​​​រស់​ជួប​ជុំ​គ្នា​ទាំង​អស់​​នៅ​ក្នុង​ខេត្តកំពត ដោយ​លោក​​​ឪពុក​ និង​អ្នក​ម្ដាយ​ត្រូវ​​ចូល​ធ្វើ​ជា​កង​ចល័ត​មនុស្ស​ចាស់ រីឯ​បង​ និងប្អូន​ៗ​ឲ្យ​ធ្វើ​ជា​កង​កុមារ​ ​ប៉ុន្តែ​ក្រោយ​មក​​លោកស្រី​ ទាប សារ៉ែម ​​ត្រូវ​បាន​ប៉ុល ពត ​​ជម្លៀស​តែ​ម្នាក់​ឯង​​​ទៅ​ខេត្ត​តាកែវ ដើម្បី​ឲ្យ​ចូល​បម្រើ​នៅ​ក្នុង​កង​ទ័ព​នារី​ ខាង​ផ្នែក​ពេទ្យ

ឆ្នាំ​ ១៩៧៦​ប៉ុល ពត​​ បាន​ជម្លៀស​លោក​ឪពុក អ្នក​ម្ដាយ ​បង និង​ប្អូនៗ​ផ្សេង​ទៀតពី​ខេត្ត​កំពត​ទៅ​ខេត្ត​ តាកែវ​​ដែរ ប៉ុន្តែ​មិន​​បាន​​ជួប​នឹង​លោកស្រី ទាប ​សារ៉ាត់​​នោះ​ទេ។ ​​​ ចាប់​តាំងពី​ពេល​នោះ​មក​ លោកស្រី ទាប សារ៉ាត់ បាន​បាត់​ដំណឹង​បងស្រី​ទី១​ឈ្មោះ ទាប សារ៉ែម រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ទាប សារ៉ែម ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​លោកស្រី ទាប សារ៉ែម បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២៦
ម្សិលមិញ ៣១៥
សរុប ៣៥០៦១០