ករណី​លេខ ០៦៣ លោកស្រី លី យ៉េក ស្វែងរក​ស្វាមី​ឈ្មោះ ទូច គឹមហុង

លោកស្រី លី យ៉េក មាន​ស្វាមី​ឈ្មោះ ទូច គឹមហុង និង​ មាន​កូន​ពីរ​នាក់​ គឺ​កូនស្រី​ទី១​ឈ្មោះ ទូច ស៊ីណែត និង​កូនស្រី​​ទី២ឈ្មោះ ទូច ស៊ីណាមុំ។

ឆ្នាំ​១៩៧៧ លោក ទូច គឹមហុង រួម​ទាំង​និស្សិត​ទាំងអស់​បាន​នាំ​គ្នា​ធ្វើ​មាតុភូមិនិវត្តន៍​វិល​ត្រលប់ មក​ស្រុក​កំណើត​វិញ។ ពេល​មក​ដល់​ភ្នំពេញ លោក ទូច គឹមហុង ​​និង​និស្សិត​ទាំងអស់​ត្រូវ​បាន​ពួក​ប៉ុលពត​ចាប់​​ដាក់​គុក​​នៅ​សាលា​បឹងត្របែក។ ​ពេល​កងទ័ព​រំដោះ​ចូល​ដល់​ភ្នំពេញ ​​ពួក​ប៉ុលពត​បាន​ធ្វើ​ការ​បែងចែក​​​និស្សិត​ជា​ក្រុម​ៗ ដោយ​ក្នុង​មួយ​ក្រុម​ៗ មាន​​មនុស្ស​ចំនួន ១០នាក់ និង​មាន​មេ​ដឹកនាំ​​​ជា​ប៉ុលពត​ម្នាក់ ​ហើយ​បាន​ជម្លៀស​​ក្រុម​​និស្សិត​ទាំងអស់​ទៅ​តាម​រថភ្លើង។ ​ ​ពេល​រថភ្លើង​​​បើក​ដល់​ភូមិ​គាស់ក្រឡ ខេត្ត​ពោធិ៍សាត់ ក៏​បាន​ប្រយុទ្ធ​គ្នា​ជាមួយ​កង​រំដោះ។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ មាន​​​អ្នក​ខ្លះ​មាន​សំណាង​បាន​រស់​រៀន​មាន​ជីវិត អ្នក​ខ្លះ​ស្លាប់ និង​អ្នក​ខ្លះ​ទៀត​បាន​បាត់​ដំណឹង​​រហូត​ដល់​បច្ចុប្បន្ន​។ ចាប់តាំង​ពី​ពេលនោះ​មក លោកស្រី លី យ៉េក បាន​បាត់​ដំណឹង​ស្វាមី​ឈ្មោះ ទូច គឹមហុង រហូតមកដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ទូច គឹមហុង ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ១៩៧៩ ប្រសិន​បើ​​លោក ទូច គឹមហុង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​​សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១៤១
ម្សិលមិញ ៣១៥
សរុប ៣៥០៥២៥