លោក រស់ សន មានលោកឪពុកឈ្មោះ រស់ អ៊ិន និងអ្នកម្ដាយឈ្មោះ ដេ ចាង និងមានបងប្អូនចំនួន៧នាក់។ បងស្រីទី១ឈ្មោះ រស់ បាំង បងស្រីទី២ឈ្មោះ រស់ បៃ បងស្រីទី៣ឈ្មោះ រស់ យ៉ាន បងប្រុសទី៤ឈ្មោះ រស់ ពុធ លោក រស់ ទិត្យ ជាកូនទី៥ ប្អូនប្រុសទី៥ឈ្មោះ រស់ សន និងប្អូនប្រុសទី៦ឈ្មោះ រស់ ឈិត។
មុនសម័យសង្គ្រាម គ្រួសាររបស់លោក រស់ ទិត្យ រស់នៅក្នុងខេត្តស្វាយរៀង។ ឆ្នាំ១៩៧០ កូនប្រុសទី៥ឈ្មោះ រស់ សន បានចូលធ្វើជាទាហានលន់ នល់ និងបំពេញការងារនៅទីរួមខេត្តស្វាយរៀង ។
ឆ្នាំ១៩៧៦ ទាហានប៉ុល ពត បានស្រាវជ្រាវដឹងថា លោក រស់ សន ជាអតីតទាហានលន់ នល់ ក៏បានជម្លៀស លោក ជាមួយអ្នកភូមិជាច្រើនទៀតទៅស្រុកលាជ ខេត្តពោធិ៍សាត់។ ចាប់ពីពេលនោះមកគ្រួសារលោក រស់ ទិត្យ បានបាត់ដំណឹងប្អូនប្រុសឈ្មោះ រស់ សន រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក រស់ សន ដែលបានបែកគ្នានៅឆ្នាំ១៩៧៦។ ប្រសិនបើ លោក រស់ សន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕