លោកស្រី ពុត ប៉ុណ្ណាវុន ហៅ ស្រីម៉ៅ មានលោកឪពុកឈ្មោះ ពុត សាប៊ុត និងអ្នកម្ដាយឈ្មោះ សែម សារិន ព្រមទាំងមានបងប្អូន៤នាក់។ លោកស្រី ពុត ប៉ុណ្ណាវី ជាកូនទី១ ប្អូនស្រីទី២ឈ្មោះ ពុត ប៉ិនណាវុន ប្អូនស្រីទី៣ឈ្មោះ ពុត សូដារី និងប្អូនប្រុសទី៤ឈ្មោះ ពុត សូលីដា។
គ្រួសាររបស់លោកស្រី ពុត ប៉ុណ្ណាវី ត្រូវបានពួកប៉ុលពតជម្លៀសទៅរស់នៅក្នុងខេត្តបាត់ដំបង។ សមាជិកគ្រួសាររបស់លោក ពុត ប៉ុណ្ណាវីត្រូវបានពួកប៉ុលពតបំបែកឲ្យទៅធ្វើការ និងរស់នៅកន្លែងផ្សេងៗគ្នា។ ឆ្នាំ១៩៧៩ លោកស្រី ពុត ប៉ុណ្ណាវី បានដំណឹងថា ប្អូនស្រីទី២ឈ្មោះ ពុត ប៉ុណ្ណាវុន ត្រូវពួកប៉ុលពតចាប់យកទៅសួរចម្លើយ និងបញ្ជូនទៅធ្វើការកន្លែងផ្សេង។ ចាប់តាំងពីពេលនោះ លោកស្រី ពុតប៉ុណ្ណាវី បានបាត់ដំណឹងប្អូនស្រី ពុត ប៉ុណ្ណាវុន ហៅស្រីម៉ៅ រហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ពុត ប៉ុណ្ណាវុន ហៅស្រីម៉ៅ ដែលបានបែកគ្នានៅឆ្នាំ១៩៧៥។ ប្រសិនបើ ពុត ប៉ុណ្ណាវុន ហៅស្រីម៉ៅ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕