លោក កូវ យ៉ុម មានលោកឪពុកឈ្មោះ កូវ យ៉ន អ្នកម្ដាយឈ្មោះ ប៉ូច ញឹក និងមានបងប្អូនចំនួន ៤នាក់។ បងស្រីទី១ឈ្មោះ ប៉ូច ចាំ លោក កូវ យ៉ុម ជាកូនទី២ ប្អូនប្រុសទី៣ឈ្មោះ កូវ យ៉ាម និងប្អូនស្រីទី៤ឈ្មោះ កូវ យិន ។
ឆ្នាំ១៩៨៩ លោក កូវ យ៉ាម ជាសិស្សរៀននៅអនុវិទ្យាល័យ ស្រុកកំពង់រោទិ៍។
ឆ្នាំ១៩៩៣ លោក កូវ យ៉ាម បានចូលធ្វើទាហានឆ័ត្រយោងកងពលលេខ៩១១ នៅកំបូល ខេត្តកណ្ដាល និងប្ដូរទៅជាឈ្មោះ ចាន់ ប្ញទ្ធី វិញ។
ឆ្នាំ១៩៩៤ លោក កូវ យ៉ាម បានរៀបការប្រពន្ធឈ្មោះ សូ នី ហៅ ជី ដែលជាអ្នកស្រុកមកពីខេត្តឧត្ដរមានជ័យ។ ក្រោយពីរៀបការរួច លោក កូវ យ៉ាម នៅតែធ្វើជាទាហានក្នុងអង្គភាពដដែល ហើយបានឲ្យប្រពន្ធមករស់នៅឯស្រុកកំណើតរបស់លោកនៅខេត្តស្វាយរៀង។
ចុងឆ្នាំ១៩៩៥ លោក កូវ យ៉ាម បាននាំប្រពន្ធ និងកូនជិះតាក់ស៊ីទៅខេត្តឧត្តរមានជ័យ ដើម្បីទៅសួរសុខទុក្ខ លោកយាយខាងប្រពន្ធដែលមានជំងឺ ហើយក៏បានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកកូវ យ៉ាម ហៅ ចាន់ ប្ញទ្ធី ដែលបានបែកគ្នានៅឆ្នាំ១៩៩៥។ ប្រសិនបើ លោក កូវ យ៉ាម ហៅ ចាន់ ប្ញទ្ធី បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕