លោកស្រី កែវ សំប៊ុន មានស្វាមីឈ្មោះ ពៅ ឆោម មានកូនចំនួន៦នាក់។ កូនប្រុសទី១ឈ្មោះ ពៅ សុខខុម ហៅ ពៅ សុខខេប កូនប្រុសទី២ឈ្មោះ ពៅ សុខឃូ កូនប្រុសទី៣ឈ្មោះ ពៅ សុខា កូនប្រុសទី៤ឈ្មោះ ពៅ សុខឃេម កូនប្រុសទី៥ឈ្មោះ ពៅ អង្គា និងកូនស្រីទី៦ឈ្មោះ ពៅ បុប្ផា ហៅ ស្រីមុំ ។
ឆ្នាំ១៩៧៤ លោកស្រី កែវ សំ ប៊ុន និងស្វាមីឈ្មោះ ពៅ ឆោម ព្រមទាំងកូនទាំង៦នាក់ រស់នៅ ខេត្តកណ្ដាល។ ស្វាមីលោកស្រីជាទាហានវិស្វកម្ម។ លោកស្រី កែវ សំ ប៊ុន មានមុខរបរជាអ្នកលក់ត្រីនៅទីក្រុងភ្នំពេញ។ កូនប្រុសទី១ ពៅ សុខខុម ហៅ ពៅ សុខខេប ធ្វើជាទាហាន ជាមួយឪពុក។ លោក ពៅ សុខខុមមានប្រពន្ធ និងមានកូនស្រីម្នាក់ រស់នៅនៅម្ដុំខាងលិចពោធិចិនតុង។ កូនប្រុសទី២ ពៅ សុខឃូ ធ្វើជាទាហានជាមួយឪពុកដែរ។
១៧ មេសា ១៩៧៥ ជាពេលដែលលោកស្រី កែវ សំប៊ុន និងបងស្រីកំពុងតែស្ថិតនៅឯខេត្តកំពង់ឆ្នាំង ដើម្បីទិញត្រីយកមកលក់នៅទីក្រុងភ្នំពេញ ដូច្នេះ លោកស្រីមិនបានដឹងថា ស្វាមី និងកូនៗរបស់លោកស្រីទាំងអស់ត្រូវប៉ុលពតជម្លៀសទៅទីណានោះទេ និងបានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ពៅ ឆោម លោក ពៅ សុខខុម ហៅ ពៅ សុខខេប លោក ពៅ សុខឃូ លោក ពៅ សុខឃេម លោក ពៅ អង្គា និងលោកស្រី ពៅ បុប្ផា ហៅ ស្រីមុំ ដែលបានបែកគ្នានៅឆ្នាំ១៩៧៥។ ប្រសិនបើ លោក ពៅ ឆោម លោក ពៅ សុខខុម ហៅពៅ សុខខេប លោក ពៅ សុខឃូ លោក ពៅ សុខឃេម លោក ពៅ អង្គា និងលោកស្រី ពៅ បុប្ផា ហៅ ស្រីមុំ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕