ករណី​លេខ ០៥៥ លោក តាន់ ម៉េង ហៅ កែវ ចាន់តូ ស្វែងរក​ប្អូនស្រី​ទាំងពីរ​ឈ្មោះ តាន់ ណារី និង តាន់ សុខា

លោក តាន់ ម៉េង មាន​​លោក​ឪពុក​ឈ្មោះ តាន់ ជិនឃាង ហៅ ឃាង ​អ្នក​ម្ដាយ​ឈ្មោះ នាង វ៉ែន និង​មាន​បងប្អូន​ចំនួន៧នាក់។ បងស្រី​ទី១​ឈ្មោះ តាន់ មួយ បងប្រុស​ទី២​ឈ្មោះ តាន់ គង់ បងស្រី​ទី៣​ឈ្មោះ តាន់ សំរិត លោក តាន់ ម៉េង ហៅ កែវ ចាន់តូ ជា​កូន​ទី៤ ប្អូនស្រី​ទី៥​ឈ្មោះ តាន់ ចំរើន ប្អូនស្រី​ទី៦​ឈ្មោះ តាន់ ណារី និង​ប្អូនស្រី​ទី៧​ឈ្មោះ តាន់ សុខា​។

មុនឆ្នាំ១៩៧៥ គ្រួសារ​លោក តាន់ ម៉េង​​រស់នៅ​ខេត្ត​ពោធិ៍សាត់។ លោក​ឪពុក​ជា​អ្នក​បើក​រថយន្ត​ឈ្នួល និង​អ្នក​​ម្ដាយជា​អ្នក​លក់​ថ្នាំជក់​។ ​

ឆ្នាំ១៩៧៥ គ្រួសារ​លោក តាន់ ម៉េង ត្រូវ​បាន​​​ប៉ុលពត​ជម្លៀស​ចេញ​ពី​ភូមិ​ទៅ​នៅ​សហករណ៍​កំពែង ភូមិ​ចុងបឹង តំបន់ទី៦​។ ​ប៉ុលពត​បាន​ឲ្យ​​លោក​ឪពុក​អ្នក​​ម្ដាយ​​ធ្វើការ​នៅ​ក្នុង​សហករណ៍ ហើយ​បងស្រី​ទី១ តាន់ មួយ បងប្រុស​ទី២ តាន់ គង់ បងស្រី​ទី៣ តាន់ សំរិត ប្អូនស្រី​ទី៥ តាន់ ចំរើន និង​រូប​លោក តាន់ ម៉េង​ ​ត្រូវ​ទៅ​​ជីក​ប្រឡាយ គាស់​ព្រៃឈើ លើក​ទំនប់ ​ចំណែកឯប្អូនទី៦ តាន់ ណារី អាយុ១១ឆ្នាំ និងប្អូនទី៧ តាន់ សុខា អាយុ ៩ឆ្នាំ ​រស់នៅ​ក្នុង​​កង​កុមារ។

ឆ្នាំ​១៩៧៦ លោក តាន់ ម៉េង ​ត្រូវ​បាន​ប៉ុតពត​បំបែក​ឲ្យ​ទៅ​បេះ​​​​ផ្កា​កប្បាស​​នៅ​តំបន់​៦ ដែល​ធ្វើ​​​លោក តាន់ ម៉េង ​​បាត់​ដំណឹង​ពី​គ្រួសារ​ដែល​រស់នៅ​សហករណ៍​កំពែង​រហូត​មក​​ដល់​បច្ចប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី តាន់ ណារី និង​លោកស្រី តាន់ សុខា ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​លោកស្រី តាន់ ណារី និង​លោកស្រី តាន់ សុខា បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មកទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២២១
ម្សិលមិញ ៣១៥
សរុប ៣៥០៦០៥