លោក អ៊ី ម៉ាន់សូត មានលោកឪពុកឈ្មោះ អ៊ី អ្នកម្ដាយឈ្មោះ ម៉ាត់ ខតីជះ និងមានបងប្អូនចំនួន៥នាក់។ បងប្រុសទី១ឈ្មោះ សូម វ៉ាន់ណា ហៅអ៊ី វ៉ាន់ណា បងស្រីទី២ឈ្មោះ អ៊ី ម៉ៃយ៉ះ បងស្រីទី៣ឈ្មោះ អ៊ី ហាប់សោះ បងស្រីទី៤ឈ្មោះ អ៊ី ស៊ីម៉ាស់ និងលោក អ៊ី ម៉ាន់សូត ជាកូនពៅ ។
មុនឆ្នាំ១៩៧៥ គ្រួសារលោក អ៊ី ម៉ាន់សូត រស់នៅក្នុងខេត្តក្រចេះ។ ចំណែកលោក សូម វ៉ាន់ណា ធ្វើជាយោធា រស់នៅឯបោះស្វាយ ខេត្តកំពង់ចាម។
ឆ្នាំ១៩៧៥ គ្រួសារលោក អ៊ី ម៉ាន់សូត ត្រូវបានជម្លៀសទៅខេត្តកំពង់ចាម ចំណែកលោក សូម វ៉ាន់ណា ដែលត្រូវជាបងប្រុសទី១ ត្រូវគេជម្លៀសទៅថ្នល់បីម៉ែត្រ។ ក្នុងសម័យ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ បងប្រុសទី១ឈ្មោះ សូម វ៉ាន់ណា ហៅអ៊ី វ៉ាន់ណា មិនដែលបានមកលេងគ្រួសារនៅខេត្តកំពង់ចាមនោះទេ និងបានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក សូម វ៉ានណា ដែលបានបែកគ្នានៅឆ្នាំ១៩៧៥។ ប្រសិនបើ លោក សូម វ៉ាន់ណា បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕