ករណី​លេខ ០៥៦ លោក តន់ ភោគ ស្វែងរក​ប្អូនស្រី​ឈ្មោះ ពៅ ហៅ រស់

លោក តន់ ភោគ ​មាន​​លោក​ឪពុក​ឈ្មោះ អែម ផន ​អ្នក​ម្ដាយ​ឈ្មោះ សុំ សួន និង​មាន​បងប្អូន​ចំនួន​៦​នាក់។ បងស្រី​ទី១​ឈ្មោះ តន់ ល័យ បងប្រុស​ទី២​ឈ្មោះ អែម ស៊ីវ៉ាន បងស្រី​ទី៣​ឈ្មោះ តន់ ចន្ធូ លោក តន់ ភោគ ជា​កូន​ទី៤ ប្អូនប្រុស​ទី៥​ឈ្មោះ តន់ សម្បត្តិ និង​ប្អូនស្រី​ទី៦​ឈ្មោះ ពៅ ហៅ រស់។

មុនឆ្នាំ១៩៧៥ គ្រួសារ​លោក តន់ ភោគ រស់នៅ​ខេត្ត​កណ្ដាល។ ​លោក​ឪពុក​ជា​កសិករ រីឯ​​អ្នក​ម្ដាយ​ជា​អ្នក​លក់ដូរ​ផង និង​ជា​កសិករ​​ផង ។ បងស្រីទី១ឈ្មោះ តន់ ល័យ មាន​ស្វាមី​​ឈ្មោះ បុត្រ ​ជា​បុគ្គលិក​​រោងកុន​សុរិយា និង​មានកូនចំនួន៣នាក់ ​គឺ ផល្លី ​ផល្លា ​និង​​ម្នាក់​ទៀត​ដែល​​លោក​មិន​ចាំ​ឈ្មោះ​​។ ​

១៧ មេសា ១៩៧៥ ទាហាន​ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​លោក​ចេញ​ពី​ទី​ក្រុងភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់​ដោយ​​​ជិះ​ឡានពេល​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់ ពួក​ប៉ុលពតបាន​ឲ្យ​​​គ្រួសារ​លោក​រស់នៅ​ម្ដុំ​វត្ត​ភ្លៅ​មាន់​ជាមួយ​​​ប្រជាជន​រាប់ពាន់​នាក់។

ឆ្នាំ១៩៧៦ លោក​ឪពុក​​បាន​ស្លាប់​ដោយសារ​អត់អាហារ​។ ​ក្រោយមក​​ ​​ខ្មែរក្រហម​បាន​បំបែក​លោក តន់ ភោគ និង​ប្អូន​ស្រី​ពៅ​​​​​ឲ្យ​ទៅ​រស់នៅ​ក្នុង​កងកុមារ ឆ្ងាយ​ពី​ម្ដាយ និង​បងៗប៉ុលពត​បានសម្លាប់​ប្អូនប្រុស​ទី៥​ឈ្មោះ សម្បត្តិ និង​បង​ៗ​ដទៃ​ទៀត​ជា​បន្តបន្ទាប់ ​ដោយ​នៅសល់​តែ​​​លោក តន់ ភោគ និង​ប្អូនស្រី ពៅ ហៅ រស់​ប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៨ ជិត​ចូល​ដល់​ឆ្នាំ១៩៧៩ ​ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ឲ្យ​ទៅ​ភូមិ​ប្រហោះក្បាល​។ ក្នុង​ពេល​ធ្វើ​ដំណើរ លោក​ តន់ ភោគ​បាន​ជួប​​មីង​សាច់ថ្លៃ​ម្នាក់​​ឈ្មោះ សៅ សាឌី និង​ស្វាមី​​របស់​គាត់ និង​បាន​បបួល​បងប្អូន​​លោក​ទាំងពីរ​ទៅ​​រស់នៅ​ជាមួយ ប៉ុន្តែ​អ្នក​ទាំងពីរ​មិនទៅ​ជាមួយ​ទេ។

ឆ្នាំ១៩៧៩ លោក​ តន់ ភោគ និង​ប្អូនស្រី ពៅ ហៅ រស់ រស់នៅ​ក្នុង​ភូមិ​ប្រហោះក្បាល។ ​ពេល​នោះ ប្អូន​ស្រី​ ពៅ ហៅ​រស់ មាន​អាយុ​​ប្រហែល​ជា​៩​ឆ្នាំ។ ពួក​ប៉ុលពត​បាន​ឲ្យ​ប្អូនស្រីទៅ​លើក​ទំនប់​ជា​រៀងរាល់​ថ្ងៃជាមួយ​ស្រី​ម្នាក់​ឈ្មោះ សួ ជា​អ្នក​ភូមិ​ចាស់​ដែល​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​។ លោក តន់ ភោគ បាន​​លួច​រត់​ជាមួយ​ទាហាន​ម្នាក់ និង​បាន​ផ្ដាំ​​​ស្ត្រី​ឈ្មោះ សួ ឲ្យ​ជួយ​ថែរក្សា​ប្អូនស្រី​ផង ថ្ងៃក្រោយ​លោក​​នឹង​​មក​រក​ប្អូនស្រី​​នៅ​ខេត្ត​ពោធិ៍សាត់​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក តន់ ភោគ បាន​បែក​ពី​ប្អូនស្រី​ ពៅ ហៅ រស់ រហូត​មក​ដល់​សព្វថ្ងៃ​។​

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី ពៅ ហៅ រស់ ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោកស្រី ពៅ ហៅ រស់ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​​ទាក់ទង​​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ២០៧
ម្សិលមិញ ៣១៥
សរុប ៣៥០៥៩១