លោក ជា មិនបានចាំថា លោកមានលោកឪពុកអ្នកម្ដាយ និងបងប្អូនឈ្មោះអ្វីនោះទេ ដោយសារតែលោកបានបែកពីគ្រួសារតាំងពីលោកមានអាយុប្រហែលជា៤ឆ្នាំប៉ុណ្ណោះ។ លោកគ្រាន់តែចាំបានថា ប្រហែលជាក្នុងឆ្នាំ១៩៧៤ ឪពុកម្ដាយរបស់លោក បានយកលោកមកឲ្យរស់នៅជាមួយជីដូនឈ្មោះ ទួត ។ កាលណោះលោក ជា បានចូលរៀននៅសាលាមត្ដេយ្យសន្ធរមុខ។ ក្រោយពេលជីដូនស្លាប់ទៅ លោក ជា ត្រូវបានគេយកទៅនៅហាងគុយទាវឈ្មោះខេមរាភ្នំពេញ ក្រោយមកទៀត លោកត្រូវបានឪពុកមាធំយកទៅរស់នៅជាមួយនៅម្ដុំទឹកល្អក់ ក្រុងភ្នំពេញ។ ប៉ុន្តែបងប្រុសមិនបានចាំឈ្មោះឪពុកធំទេ។
១៧ មេសា ១៩៧៥ លោក ជា បានបែកពីគ្រួសារលោកឪពុកមាធំទៀត។ ចាប់តាំងពីនោះមក លោក ជាត្រូវរស់នៅកំព្រាតែម្នាក់ឯងរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ឪពុកម្ដាយ បងប្អូន សាច់ញាតិ របស់លោក ជា ដែលបានបែកគ្នានៅឆ្នាំ១៩៧៤។ ប្រសិនបើ ឪពុកម្ដាយ បងប្អូន សាច់ញាតិ របស់លោក ជា បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕