លោក ឈីន រ៉ា មានលោកឪពុកឈ្មោះ អ៊ឹម ឈីន ម្ដាយឈ្មោះ ថាញ់ ស៊ីណេត ហៅ ម៉ៅ និងមានបងប្អូន៦នាក់។ បងស្រីទី១ឈ្មោះ គឹម យ៉ន បងស្រីទី២ឈ្មោះ គឹម សារ៉ន បងប្រុសទី៣ឈ្មោះ គឹម ឈឿង បងទី៤ឈ្មោះ គឹម ផល បងទី៥ឈ្មោះ គឹម ផា និងលោក ឈីន រ៉ា ជាកូនទី៦។
ឆ្នាំ១៩៧៤ លោកឪពុកអ្នកម្ដាយរបស់លោក ឈីន រ៉ាប្រកបរបរជាកសិករ ចំណែកឯបងស្រីទី១ គឹម យ៉ន បានរៀនចេះវិជ្ជាពេទ្យពីជនជាតិវៀតណាម និងបានប្រកបរបរជាគ្រូពេទ្យ។ គ្រួសាររបស់លោក ឈីន រ៉ា រស់នៅជុំគ្នាក្នុងខេត្តក្រចេះ។
ក្នុងឆ្នាំ១៩៧៥ លោកស្រី គឹម យ៉ន ត្រូវបានជនជាតិវៀតណាមនាំយកទៅរស់នៅប្រទេសវៀតណាម។ ចាប់តាំងពីពេលនោះមក គ្រួសាររបស់លោក ឈីន រ៉ាបានបាត់ដំណឹងពីបងស្រីទី១រហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី គឹម យ៉ន ដែលបានបែកគ្នានៅឆ្នាំ១៩៧៥។ ប្រសិនបើ លោកស្រី គឹម យ៉ន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕