លោកស្រី ហេង យ៉េ មានស្វាមីឈ្មោះ ទក់ យ៉ន និងមានកូនចំនួន៦នាក់។ កូនទី១ឈ្មោះ ទក់ ចាន់ធីន កូនទី២ ឈ្មោះ ទក់ សុភាព កូនទី៣ ឈ្មោះ ទក់ សុភី កូនទី៤ ឈ្មោះ ទក់ ផា កូនទី៥ ឈ្មោះ ទក់ ចាន់ថូ និងកូនទី៦ ឈ្មោះ ទក់ ភក្ត្រ័ ។
ឆ្នាំ១៩៧៥ គ្រួសារលោកស្រី ហេង យ៉េ មិនត្រូវបានជម្លៀសអោយទៅស្រុកណាទេ គឺនៅភូមិស្រុកដដែល។ លុះដល់ឆ្នាំ១៩៧៨ កូនទី១លោកស្រី ហេង យ៉េ គឺឈ្មោះ ទក់ ចាន់ធីន ត្រូវបានអង្គការបញ្ជូនទៅរាជធានីភ្នំពេញ ម្ដុំចាក់អង្រែ រហូតដល់ឆ្នាំ ១៩៧៩។
ពេលប្រទេសកំពុងត្រូវបានរំដោះ ពេលនោះកុមារៗរួមទាំងកូនលោកស្រី ត្រូវបានពួកប៉ុលពតកៀរចេញពីភ្នំពេញទៅភ្នំឱរ៉ាល ខេត្តកំពង់ស្ពឺ។ លុះដល់ពេលប្រទេសត្រូវបានរំដោះរួច ក្មេងៗទាំងនោះ ក៏បានត្រលប់ទៅកាន់ភូមិស្រុករៀងៗខ្លួនវិញ ប៉ុន្តែដោយឡែកតែកូនស្រី ទក់ ចាន់ធីន មិនបានត្រលប់មកផ្ទះវិញទេ។ តាំងពីពេលនោះមក លោកស្រី ហេង យ៉េ បានបាត់ដំណឹងកូនស្រី ទក់ ចាន់ធីន រហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ទក់ ចាន់ធីន ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៨។ ប្រសិនបើ លោកស្រី ទក់ ចាន់ធីន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕