ករណី​លេខ ០៤៣ លោកស្រី ហូ ទូច ហៅ វ៉េ ស្វែងរក​ប្អូនស្រី​ឈ្មោះ លាង

លោក​ស្រី ​ហូ ទូច ​មាន​ឪពុក​ឈ្មោះ សៅ ម្ដាយ​មិន​ចាំ​ឈ្មោះ និង​មាន​បងប្អូន​ចំនួន​៤​នាក់។ លោកស្រី​ ហូ ទូច ហៅ វ៉េ ​ជា​កូន​ទី១ កូន​ទី២​ឈ្មោះ យេ​ កូន​ទី៣​ឈ្មោះ លាង កូន​ទី៤​ឈ្មោះ ម៉ាច។ លោកស្រី លាង ​​មាន​ប្ដី​ឈ្មោះ សយ ​មាន​កូន​ស្រី​ម្នាក់ និង​រស់នៅ​ក្រោយ​រោង​ល្ខោន គីឡូលេខ៦ កាល​ពី​មុន​សម័យ​សង្គ្រាម។

ឆ្នាំ១៩៦០ លោកស្រី ហូ ទូច ​ក៏​បាន​រៀបការ​ជាមួយ​​​លោក ងិល ​ជា​តៃកុង​ឡាន​រត់តាក់ស៊ី។ នៅចន្លោះ​ឆ្នាំ១៩៧០-១៩៧៣ ប្អូនទី៣​ឈ្មោះ លាង តែងតែ​ទាក់ទង​​មកលេងម្ដង​ស្ទើរ​រាក់​ខែ​។

ឆ្នាំ​១៩៧៣ លោកស្រី ហូ​ ទូច​បាន​ប្ដូរ​ទៅ​​រស់​នៅ​ឯ​ខេត្ត​បាត់ដំបង ដើម្បី​ទៅ​តាម​ស្វែងរក​ស្វាមី ដែល​​មិន​អាច​ត្រឡប់​មក​​ភ្នំពេញ​វិញ​បាន ដោយសារ​តែ​ផ្លូវ​ធ្វើ​ដំណើរ​ត្រូវ​បាន​កាត់​ផ្ដាច់។ ចាប់​តាំង​ពី​នោះ​មក លោកស្រី ហូ ទូច បាន​បែក​ពី​ប្អូនស្រី​ទី​៣​ឈ្មោះ លាង រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោកស្រី លាង ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៣ ប្រសិន​បើ​​​លោកស្រី លាង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣២៥
ម្សិលមិញ ៣១៥
សរុប ៣៥០៧០៩