លោកស្រី សួស រឹម បានរៀបការនៅឆ្នាំ១៩៧០ ជាមួយលោក អ៊ុន សាម៉ន ហៅ ញ៉េ និងមានកូនចំនួនពីរនាក់ កូនទី១ឈ្មោះ ថេង ដូរេ និងកូនទី២ឈ្មោះ ម៉ន ដូរិន។ លោក អ៊ុន សាម៉ន មានលោកឪពុកឈ្មោះ អ៊ុន ថេង អ្នកម្ដាយឈ្មោះ អ៊ុន រឿន និងមានបងប្អូន២នាក់ ។ លោក អ៊ុន សាម៉ន ជាកូនទី១ និងប្អូនឈ្មោះ អឿន ហាក ហៅ សែប ភិ ។
ស្ថិតក្នុងអាយុប្រហែលជា១២ឆ្នាំ លោក អ៊ុន សាម៉ន បានទៅបួសនៅវត្តជ្រោយថ្ម ក្នុងខេត្តកំពង់ចាម។ លោក អ៊ុន សាម៉ន បួសរៀនចប់ដល់ពុទ្ធិកមហាវិទ្យាល័យ រួចក៏បានសឹកវិញ។ ក្រោយពីសឹកបានបីឆ្នាំ លោកក៏ចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុននៅទំនប់វារិ អគ្គិសនីព្រែកត្នោត។
ឆ្នាំ១៩៧៥ ពួកប៉ុលពតបានជម្លៀសគ្រួសារលោក អ៊ុន សាម៉ន ចេញពីទីក្រុងភ្នំពេញទៅខេត្តកំពង់ចាម។ រស់នៅទីបានប្រហែលជាមួយខែ លោក អ៊ុន សាម៉ន ត្រូវបានទាហានខ្មែរក្រហមស្នើសុំទៅរៀនសូត្រ។ តាំងពីពេលនោះមក លោកស្រី សួស រឹម បានបាត់ដំណឹងស្វាមីឈ្មោះ អ៊ុន សាម៉ន រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក អ៊ុន សាម៉ន ហៅ ញ៉េ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក អ៊ុន សាម៉ន ហៅ ញ៉េ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕