លោកស្រី ញ៉េប សុន្ទរី មានលោកឪពុកឈ្មោះ ញ៉េប សាគុណ អ្នកម្ដាយឈ្មោះ ឈន លាក់ហេង និងមានបងប្អូនចំនួន៨នាក់។ បងស្រីទី១ ឈ្មោះ ញ៉េប លីហូត បងស្រីទី២ឈ្មោះ ញ៉េប លីហេង ហៅ ហេង បងប្រុសទី៣ឈ្មោះ ញ៉េប សាវុឌ្ឍ ហៅ ពៅ បងប្រុសទី៤ ឈ្មោះ ញ៉េប វីរវុឌ្ឍ ហៅ វី លោកស្រី ញ៉េប សុន្ទរី ហៅ ស្រី ជាកូនទី៥ ប្អូនប្រុសទី៦ឈ្មោះ ញ៉េប រិទ្ធីវុឌ្ឍ ហៅ ប្រុស ប្អូនប្រុសទី៧ឈ្មោះ ញ៉េប រតនាវុឌ្ឍ ហៅ ឆែបមាត់ និងប្អូនប្រុសទី៨ ឈ្មោះ ញ៉េប សាគុណបុណ្ណាវុឌ្ឍ ហៅ បុល ។
ថ្ងៃ១៨ ខែមិនា ឆ្នាំ១៩៧០ ដោយសារភាពជ្រួលច្របល់ ទើបម្ដាយលោកស្រី ញ៉េប សុន្ទរី សម្រេចចិត្តចាកចេញពីភូមិកំណើតមកទីក្រុងភ្នំពេញ ដើម្បីឲ្យកូនៗបានរៀនបន្ត។ គ្រួសារលោកស្រី ញ៉េប សុន្ទរីរស់នៅខាងត្បូងសាលាសន្ធរម៉ុក ទីក្រុងភ្នំពេញ។ ឆ្នាំ១៩៧២ បងស្រីច្បងរបស់លោកស្រី ញ៉េប សុន្ទរីបានរៀបការជាមួយស្វាមីឈ្មោះ នៅ ហ៊ីម ដែលធ្វើជាទាហាន និងមានកូនប្រុសមួយ ឈ្មោះ នៅ ចន្ទ័សំអាត ហើយបានប្ដូរទៅរស់នៅខេត្តសៀមរាប ដោយទុកកូននៅជាមួយម្ដាយរបស់លោកស្រី។
ឆ្នាំ១៩៧៥ គ្រួសារលោកស្រីបានត្រូវជម្លៀសចេញទីក្រុងភ្នំពេញទៅខេត្តពោធិ៍សាត់។ពីរ ឬបីខែដំបូង គ្រួសារគាត់នៅជួបជុំគ្នាធម្មតា។ ក្រោយមក ប៉ុលពតបានបំបែកឲ្យទៅនៅកន្លែងផ្សេងៗគ្នា។ ចាប់តាំងពីពេលនោះមក លោកស្រី ញ៉េប សុន្ទរី បានបែកពីគ្រួសាររហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ញ៉េប សាគុណ លោកស្រី ឈន លាក់ហេង លោកស្រី ញ៉េប លីហូត លោកស្រី ញ៉េប លីហេង ហៅ ហេង លោក ញ៉េប សាវុឌ្ឍ ហៅ ពៅ លោក ញ៉េប វីរវុឌ្ឍ ហៅ វី លោក ញ៉េប រិទ្ធីវុឌ្ឍ ហៅ ប្រុស លោក ញ៉េប រតនាវុឌ្ឍ ហៅ ឆែបមាត់ និងលោក ញ៉េប សាគុណបុណ្ណាវុឌ្ឍ ហៅ បុល ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក ញ៉េប សាគុណ លោកស្រី ឈន លាក់ហេង លោកស្រី ញ៉េប លីហូត លោកស្រី ញ៉េប លីហេង ហៅ ហេង លោក ញ៉េប សាវុឌ្ឍ ហៅ ពៅ លោក ញ៉េប វីរវុឌ្ឍ ហៅ វី លោក ញ៉េប រិទ្ធីវុឌ្ឍ ហៅ ប្រុស លោក ញ៉េប រតនាវុឌ្ឍ ហៅ ឆែបមាត់ និងលោក ញ៉េប សាគុណបុណ្ណាវុឌ្ឍ ហៅ បុល បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕