ករណី​លេខ ០៥៤ លោក សំ ឈិន ស្វែងរក​កូនប្រុស​ឈ្មោះ សំ ឆុន

លោក សំ ឈិន ​មាន​ភរិយា​ឈ្មោះ ទី សាយ និង​មាន​កូន​ចំនួន​១០នាក់ កូនស្រី​ទី១​ឈ្មោះ សំ សុត កូនប្រុស​ទី២​ឈ្មោះ សំ ឆុន កូនស្រី​ទី៣​ឈ្មោះ សំ សយ កូនប្រុស​ទី៤​ឈ្មោះ សំ ឆាន់ កូនប្រុស​ទី៥​ឈ្មោះ សំ ជា កូនប្រុស​ទី៦​ឈ្មោះ សំ អ៊ា កូនប្រុស​ទី៧​ឈ្មោះ សំ ក្អៃ កូនប្រុស​ទី៨​ឈ្មោះ សំ ក្អាំ ​កូនប្រុស​ទី៩​ឈ្មោះ សំ សន និង​កូនប្រុស​ទី១០​ឈ្មោះ សំ ក្អំ

ឆ្នាំ​១៩៧៦ ​​​ប៉ុលពត​បាន​​បញ្ជូន​​លោក សំ ឆុន និង​ក្មេង​​ប្រុសៗ​ដែល​នៅ​ភូមិ​ជា​មួយ​គ្នា​ទៅ​​​ស្រុក​ប្រសូត ខេត្ត​ស្វាយរៀង​។ លោក សំ ឆុន បាន​ផ្ញើ​ក្រមា​មួយ និង​នាឡិកា​មួយ​ឲ្យ​មក​ជូន​​លោក​ឪពុក​។ នៅ​ឆ្នាំ​ដដែល​នោះ ​គ្រួសារ​របស់​លោក សំ ឈិន​ ត្រូវ​បាន​​​ជម្លៀស​ទៅ​​​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង ។ ចាប់តាំង​ពី​ពេល​នោះ​ម​ក លោក សំ ឈិន បាន​បែក​ពី​កូនប្រុស​ឈ្មោះ សំ ឆុន រហូត​មក​ដល់​សព្វថ្ងៃ ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក សំ ឆុន ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៦ ប្រសិន​បើ​​លោក សំ ឆុន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣១០
ម្សិលមិញ ៣១៥
សរុប ៣៥០៦៩៤