លោកស្រី លឿង មឿន មានស្វាមីឈ្មោះ នូវ ស៊ប់ ហៅក្រៅ ម៉ យុទ្ធ និងមានកូនចំនួន៧នាក់។ កូនទី១ឈ្មោះ ហួត រ៉ាត កូនទី២ ឈ្មោះ ហួត មុំ កូនទី៣ ឈ្មោះ ហួត មាឃគា កូនទី៤ ឈ្មោះ ហួន ផល្លា កូនទី៥ ឈ្មោះ ហួន ចរិយា កូនទី៦ ឈ្មោះ ស្រីលក្ខណ៍ និងកូនទី៧ ឈ្មោះ ហួន ទូច ហៅ កាត់។
សម័យប៉ុលពត គ្រួសារលោកស្រី លឿង មឿន មិនបានត្រូវជម្លៀសទៅណាទេ គឺរស់នៅភូមិស្រុកដដែល ប៉ុន្តែកូនប្រុសទី១ឈ្មោះ ហួន រ៉ាត បានត្រូវគេបញ្ជូនទៅកងកុមារនៅភូមិមន ឃុំស្រុកខេត្តដដែល។
ឆ្នាំ ១៩៧៩ ទាហានរំដោះចូលមកកៀរប្រជាជនទាំងអស់ រួមទាំងគ្រួសារលោកស្រីចេញទៅខេត្តពោធិ៍សាត់។ លុះដល់ពាក់កណ្ដាលផ្លូវ ក៏មានគ្រាប់ផ្លោង ហើយខ្ទាតអំបែងគ្រាប់ត្រូវកូនប្រុសឈ្មោះ ហួន រ៉ាត ចំជើងស្ដាំ និងក្បាលបន្តិច ប៉ុន្តែដោយសារតែនៅពេលនោះ លោកស្រី លឿង មឿងកាន់ដៃកូនដល់ទៅបីនាក់ ទើបមិនអាចបីកូនប្រុសដែលរបួសមិនរួច ក៏ទុកកូនមួយក្លេត រួចរត់ទៅហៅប្ដីឲ្យមកយកកូន លុះមកពេលត្រឡប់មករកកូនវិញ ក៏បានបាត់កូនប្រុសទី១ឈ្មោះ ហួន រ៉ាត។ ចាប់តាំងពីនោះមកលោកស្រី លឿង មឿន បានបាត់ដំណឹងកូនប្រុសឈ្មោះ ហួន រ៉ាត រហូតមកដល់សព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ហួន រ៉ាត ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៩។ ប្រសិនបើ លោក ហួន រ៉ាត បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕