កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃ ជូនប្រជាជនកម្ពុជា ក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗជាច្រើនទៀត ក្រោយសម័យសង្គ្រាម ។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬ អ៊ីមែល info@closer.com.kh ។ កម្មវិធីនេះ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ៥:៣០នាទីល្ងាច។ សូមតាមដានការប្រកាសផ្សាយដំណឹង តាមរយៈវិទ្យុបាយ័ន រៀងរាល់ថ្ងៃ...!
វីដេអូរជួបជុំ
លោក ទូង តូម ​មាន​លោក​ឪពុក​ឈ្មោះ ទូង អ្នក​​ម្ដាយ​ឈ្មោះ​ធី និង​មាន​បងប្អូន​​ចំនួន​៤​នាក់ គឺ​បង​ប្រុស ទី១ ឈ្មោះ ទូង វ៉ែល លោក ទូង តូម ​ជា​​កូន​ប្រុស​ទី២ និង​ប្អូនប្រុស​ទី៣​ឈ្មោះ ទូង អេល ​និង​​ប្អូន​​ស្រី​ទី៤ឈ្មោះ ទូង ង៉ុះ។ ​ឆ្នាំ​១៩៧៥ លោក ទូង វ៉ែល ត្រូវ​​​ពួក​ប៉ុល​ពត​បញ្ជូន​ទៅ​នៅ​កង​ចល័ត​​ដំបន់​១០៧ រហូត​ដល់​ឆ្នាំ ១៩៧៩។ ​ឆ្នាំ ១៩៧៩ ដដែល ​លោក ទូង វ៉ែល បាន​ចូល​ធ្វើ​ជា​ទាហាន​ ហើយ​​ត្រូវ​ហាត់​រៀន​រយៈពេល​​៦​ខែ​ក៏​ត្រូវ​បញ្ជូន​មក​ភ្នំពេញ ។ នៅ​ឆ្នាំ​១៩៨៣ លោក ទូង វ៉ែល បាន​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​បាន​ម្ដង និង​បាន​បាត់​ដំណឹង​​​​រហូត​មក​។
លោក ហេង ហិម៉ាលី ហៅ​លីន ​មាន​លោក​​ឪពុក​ឈ្មោះ ហេង ទូច អ្នក​​ម្ដាយ​ឈ្មោះ ឡាច សារុន ​និង​មាន​បងប្អូន​​​ចំនួន៣នាក់ គឺ​បងស្រី​ទី​១​ឈ្មោះ ហេង ខារ៉ានី ហៅ​ឡៃ​ លោក​ ហេង ហិម៉ាលី ហៅ​លីន ​ជា​កូន​ប្រុស​ទី​២ និង​ប្អូន​ស្រី​ទី​៣​ឈ្មោះ ហេង ចរិយា ហៅ​ឡា​។ មុន​ឆ្នាំ​១៩៧០ ​គ្រួសារ​លោក​ ហេង ហិម៉ាលី រស់នៅ​ជុំ​គ្នា​នៅ​មុខ​រោងកុន កំពូល​ពេជ្រ ទីក្រុង​ភ្នំពេញ​។ លោក​ឪពុក​​បម្រើ​ការ​នៅ​ឧតុនិយម នៅ​ម្ដុំ​ពោធិចិនតុង។ ​ក្រោយ​មក​ក្នុង​​ឆ្នាំ​១៩៧០ ​លោក​ឪពុក​បាន​ចូល​បម្រើការ​ជា​​ទាហាន​នៅ​​បន្ទាយ​នៅ​ម្ដុំ​ពោធិចិនតុង និង​បាន​​ប្ដូរ​មក​រស់នៅ​​ម្ដុំ​​ពោធិចិនតុង​វិញ​ដែរ។
លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា មានលោក​ឪពុក​ឈ្មោះ គង់ សាបុង អ្នក​​ម្ដាយ​ឈ្មោះ តូច រឺន ​និង​មាន​បងប្អូន​បង្កើត​សរុប​ទាំងអស់​ចំនួន១១នាក់ បងប្រុស​​ទី​១​ឈ្មោះ ​គង់ សារ៉ាផាត់ ហៅ​ចឺម បងប្រុស​ទី​១​ឈ្មោះ គង់ សារ៉ាភី ហៅ​ក្អិត បង​ស្រី​ទី​៣​ឈ្មោះ គង់ ដាវ៉ារី ហៅ​ក្អាត បងស្រី​ទី​៤​ឈ្មោះ គង់ ដាវ៉ាន់ណា ហៅ​ខ្វិត​ លោក​ គង់ វណ្ណដារ៉ា ហៅ ង៉ា ​ជា​កូន​ប្រុស​ទី​៥ ប្អូន​​ស្រី​ទី​៦​ឈ្មោះ គង់ ដាវ៉ាន់ណី ហៅ​ណី ប្អូន​ប្រុស​ទី​៧​ឈ្មោះ គង់ គន់ធី ហៅ​ធី ​ប្អូន​ប្រុស​ទី​៨​ឈ្មោះ គង់ ភារម្យ ហៅ​ភារម្យ ប្អូន​ស្រី​ទី​៩​ឈ្មោះ គង់ គន់ទូច ប្អូន​ប្រុស​ទី​១០​ឈ្មោះ គង់ ត្រសុំ ​និង​ប្អូន​ប្រុស​ទី​១១​​​ឈ្មោះ គង់ ត្រសុះ។​ មុន​ឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​​លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា រស់នៅ​ជុំ​គ្នា នៅ​ភូមិ​ស្វាយ​ពពែ សង្កាត់​គីឡូលេខ៧ ខណ្ឌ​ចំការមន ក្រុងភ្នំពេញ។ លោក​​ឪពុក​ប្រកប​របរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ដំឡើង​ឡាន​ World Vegen​ ​ចំណែក​អ្នក​ម្ដាយ​ឈ្មោះ តូច រឺន ជា​មេផ្ទះ​។
លោក ឆោម ឆវ័ន ហៅ​ប្រុស ​មាន​​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ចាំ​ឈ្មោះ និង​មាន​បងប្អូន​ចំនួន​៣​នាក់ គឺ​​បងស្រី​ទី១​ឈ្មោះ មុំ លោក​ ឆោម ឆវ័ន ហៅ​ប្រុស​ ជា​កូន​ប្រុស​ទី​​២ ​ប្អូន​ស្រី​ទី៣ឈ្មោះ ខ្នា ​ប្អូន​​ប្រុស​ទី៤ឈ្មោះ រិទ្ធ ​និង​​ប្អូន​ទី៥មិន​ចាំ​ឈ្មោះ។ មុន​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោក ឆោម ឆវ័ន ​រស់នៅ​​ក្នុង​ខេត្ត​កំពត ដោយ​មាន​​លោក​ឪពុក​​​ធ្វើ​ជា​ទាហាន។ ក្រោយមក លោក​ឪពុក​របស់​លោក ឆោម ឆវ័ន​​ ត្រូវ​គេ​ផ្លាស់​ឲ្យ​មក​បម្រើការ​​នៅ​អ្នកលឿង ខេត្ត​កណ្ដាល។
លោក សុក ទិត្យ ហៅ សែន ​មាន​​លោក​ឪពុក​ឈ្មោះ សុក ​អ្នក​ម្ដាយ​ឈ្មោះ ផង និង​មាន​បងប្អូន​ចំនួន៥នាក់ គឺ​បងស្រី​ទី១ឈ្មោះ សុក ថា បងស្រី​ទី២ឈ្មោះ សុក ធី បង​ប្រុស​ទី​៣​ឈ្មោះ សុក អត់ ហៅ នីន ​លោក សុក ទិត្យ ហៅ សែន ​ជា​កូន​ប្រុស​ទី​៤ និង​ប្អូន​ប្រុស​ទី​៥ឈ្មោះ សុក ពែង ហៅ គៀន។ មុន​ឆ្នាំ១៩៧០ គ្រួសារ​លោក សុខ ទិត្យ ​រស់នៅ​​​​​ក្នុង​​ខេត្ត​ព្រះវិហារ​។ឆ្នាំ១៩៧៥ ​ប៉ុលពត​បាន​​ជម្លៀស​គ្រួសារ​​លោក សុខ ទិត្យ​​ទៅ​ភូមិ​កំពង់​ទូក ឃុំ​ថ្មី ស្រុក​សែន​ជ័យ ខេត្ត​ព្រះវិហារ និង​ត្រូវ​​បំបែក​​ឱ្យ​ទៅ​​ធ្វើ​ការ​នៅ​កង​ផ្សេង​ពី​គ្នាៗ​។
លោកស្រី លន់ ហៅ ឆោម លន់ ​មាន​​​លោក​ឪពុក​មិន​ចាំ​ឈ្មោះ និង​អ្នក​​ម្ដាយ​ឈ្មោះ លឹម​។ ​លោកស្រី លន់ មាន​បងប្អូន​ទាំង​អស់​ចំនួន ៧​នាក់ គឺ​​បងស្រី​ទី១​ឈ្មោះ សាអែម បងប្រុស​ទី២​ឈ្មោះ ត្រាវ ​​​បងស្រី​ទី៣​ឈ្មោះ ខន បងស្រី​ទី៤​ឈ្មោះ ខឿន ​បង​ប្រុស​​ទី៥​មិន​ចាំ​ឈ្មោះ លោកស្រី ​លន់ ហៅ ឆោម​លន់ ជា​កូនស្រី​ទី​៦ ​និង​ប្អូន​ស្រី​ទី៧ ឈ្មោះ សាឡាត់។ សម្រាប់​ដំណើររឿង​ដែល​បាន​កើត​ឡើង​នៅមុន​ឆ្នាំ១៩៧៩ លោកស្រី លន់ ​ស្ទើរ​តែ​មិន​​អាច​ចាំ​អ្វី​ទាល់​តែ​សោះ។​​
លោកស្រី ពុត ស ​​មាន​​ស្វាមី​ឈ្មោះ ជ័យ សាក់ ​និង​​មាន​កូន​ចំនួន៧នាក់​ ​គឺ​កូនស្រីទី១ឈ្មោះ ជ័យ ម៉ាលី ​​​កូន​ប្រុស​​ទី២ឈ្មោះ ជ័យ ចាន់ឌី ​កូនប្រុសទី៣ឈ្មោះ ជ័យ ចិន្ដា ​កូនប្រុសទី៤ឈ្មោះ ជ័យ ធី ​កូនប្រុសទី៥ឈ្មោះ ជ័យ ម៉ៅ ​កូនប្រុសទី៦ឈ្មោះ ជ័យ សុខ ​និង​កូនស្រីទី៧ឈ្មោះ ជ័យ ស្រីទូច ហៅ​អូន ។ ​​​គ្រួសារ​របស់​លោកស្រី ពុត ស បាន​ផ្លាស់​ពី​ស្រុកកំណើត​ទៅ​រស់នៅ​ម្ដុំ​ផ្សារដើមគរ ក្រុងភ្នំពេញ តាំង​ពីមុន​ឆ្នាំ​១៩៧៥​។
ឈ្មោះ ហាយ សុវណ្ណារី ហៅ​​អូន ​គឺ​ជា​ឈ្មោះ​ដែល​លោក​​ឪពុក​អ្នក​ម្ដាយ​ចិញ្ចឹម​ជា​អ្នក​ដាក់​ឲ្យ។ ​លោកស្រី​​បាន​បែក​ពី​គ្រួសារ​​តាំង​ពី​អាយុ​ប្រហែល​ជា​​៦ឆ្នាំ​ប៉ុណ្ណោះ។ ​លោកស្រី​ចាំ​យ៉ាង​ស្រពិចស្រពិល​ថា ​លោកស្រី​​មាន​​លោក​ឪពុក​ឈ្មោះ រួម ​អ្នក​ម្ដាយ​​មិន​ចាំ​ឈ្មោះ។ លោកស្រី អូន ចាំ​ថា​លោកស្រី​មាន​បងប្អូន​ទាំង​អស់​ចំនួន​៧​នាក់ គឺ​​​បងប្រុស​ទី១​ឈ្មោះ រិទិ្ធ បងប្រុស​ទី២ ឈ្មោះ ពៅ បងស្រី​ទី៣​ឈ្មោះ ជា បងស្រី​ទី៤​ឈ្មោះ ធី លោកស្រី អូន ជា​កូនស្រី​ទី​៥ និង​​ប្អូនប្រុស​ចំនួន​២នាក់​ទៀត​​ដែល​មិន​ចាំ​ឈ្មោះ។
លោកស្រី យូ សុភាព ​មាន​លោក​​ឪពុក​ឈ្មោះ ឡាំ វួនវ៉ាន់ អ្នក​ម្ដាយ​ឈ្មោះ យ៉ាន់ ហួយ ​និង​មាន​បងប្អូន​​ចំនួន​៦​នាក់ គឺ​បងស្រីទី១ឈ្មោះ យោង សូគិន ​បងស្រីទី២ឈ្មោះ យោង សូអៀ ​បងស្រីទី៣ឈ្មោះ លឹម លី​​ ​លោកស្រី យូ សុភាព ​ជា​កូន​ស្រី​ទី​៤ ប្អូនប្រុសទី៥ឈ្មោះ ឡាំ ម៉េងវណ្ណា ​និង​ប្អូនស្រីទី៦ឈ្មោះ លឹម ពៅនារី។ ​មុន​ឆ្នាំ១៩៧៥ ​គ្រួសារ​​លោកស្រី យូ សុភាព រស់នៅ​ជួបជុំ​គ្នា​​ក្នុង​ក្រុងភ្នំពេញ។ ចំណែក​លោកស្រី​ ​យូ សុភាព បាន​រៀបការ និង​​បាន​ផ្លាស់​​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ស្វាមី​​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី។
​លោកស្រី ស្រេង ហ៊ុងលី ​មាន​ស្វាមី​ឈ្មោះ ហេង គង់ ​និង​មាន​កូនប្រុស​​​ចំនួន ៣នាក់ គឺ​កូនប្រុស​ទី១ឈ្មោះ គង់ ហេង កូនប្រុស​ទី២ឈ្មោះ គង់ ស៊ុនអេង និង​​កូនប្រុស​ទី៣ឈ្មោះ គង់ ស៊ុនហួ។ ​​​​មុន​ឆ្នាំ១៩៧៥ គ្រួសារ​លោកស្រី ស្រេង ហ៊ុងលី ​បាន​ចេញ​ពី​ស្រុក​អង្គស្នួល​ទៅ​រស់នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ​​ទីក្រុង​ភ្នំពេញ ដោយ​​ប្រកបរបរ​ធ្វើជា​អ្នក​លក់​បន្លែ​នៅ​ក្នុង​ផ្សារ ចំណែក​ស្វាមី​ទៅ​ជួយ​លក់​ប្រេង​កាត​បងប្រុស និង​បងថ្លៃ​នៅ​ម្ដុំ​អូឡាំពិក។
លោកស្រី អៀម បូលីវ៉ា មាន​លោក​ឪពុក​ឈ្មោះ ម៉ែន ឌី អ្នក​ម្ដាយ​ឈ្មោះ ពេជ្រ សារុន និង​មាន​បង​ប្អូន​ចំនួន​៤​នាក់ គឺ​លោកស្រី អៀម បូលីវ៉ា ជា​​បងស្រី​ទី១ ​ប្អូន​ប្រុស​ទី២ ឈ្មោះ អៀម បូវណ្ណារ៉ាក់ ហៅ​ប្រុស ​ប្អូន​ស្រី​ទី​៣​ ឈ្មោះ អៀម ផល្លា និង​ប្អូន​ស្រី​ទី៤ ឈ្មោះ អៀម សុភ័ក្រវត្តី។ ​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​​​​​​រស់នៅ​​ក្នុង​ខេត្ត​កំពង់សោម ដោយ​លោក​​ឪពុក​ធ្វើ​​ជា​ទាហាន​ជើងទឹក​នៅ​ក្នុង​បន្ទាយ​រាម ចំណែក​លោកស្រី​ ​អៀម បូលីវ៉ា បាន​ទៅ​​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកតា ពេជ្រ គិត នៅ​សង្កាត់​ទួលស្វាយព្រៃ ក្រុងភ្នំពេញ។ ឆ្នាំ១៩៧១ លោកស្រី​ ​អៀម បូលីវ៉ា ​​បាន​ទៅ​រស់នៅ​ជាមួយ​​លោក​ឪពុក​អ្នក​ម្ដាយ​នៅ​កំពង់សោម​វិញ។ ​​ឆ្នាំ​១៩៧៣ ​លោក​ឪពុក​​បាន​បញ្ជូន​ប្អូនប្រុស អៀម បូវណ្ណារ៉ាក់ មក​នៅ​ភ្នំពេញ​ជាមួយ​លោកតា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​បាន​បន្ត​ការ​សិក្សា។
លោកស្រី ផាត ​​មាន​អ្នក​ម្ដាយ​ឈ្មោះ រ៉ុម និង​លោក​ឪពុក​​មិន​ចាំ​ឈ្មោះ។ លោកស្រី​ចាំ​​បាន​​លោកស្រី​ប្រហែល​​ជា​​មាន​បងប្អូន​ចំនួន​​៤នាក់ ​គឺ​បងប្រុស​ម្នាក់​ឈ្មោះ រ៉េត បងស្រី​ម្នាក់​ឈ្មោះ ម៉ុច ​និង​ប្អូនស្រី​ម្នាក់​ទៀត​មិន​ចាំ​ឈ្មោះ។ លោកស្រី ផាត​ មិន​បាន​ចាំ​រឿង​ដែល​បាន​កើត​នៅ​​មុន​ពេល​មាន​សង្គ្រាម និង​ក្នុង​កំឡុង​ពេល​​សង្គ្រាម​នោះ​ទេ។ លោកស្រី​ចាប់​ផ្ដើម​ចាំ​បាន​នៅ​ពេល​ដែល​លោកស្រី​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ម្ដាយ និង​បងប្អូន​ត្រឡប់​មក​ស្រុក​កំណើត​ ក្រោយ​ពេល​ប្រទេស​មាន​សន្តិភាព។
លោក ពយ ​មាន​លោក​​ឪពុក​ឈ្មោះ ហ៊ុង ​អ្នក​ម្ដាយ​ឈ្មោះ ជួប និង​មាន​បងប្អូន​​ចំនួន​៥នាក់ ​គឺ​បងប្រុសទី១​​ឈ្មោះ ថា ​បងប្រុសទី២ ​ឈ្មោះ មឹក បងប្រុសទី៣ ​ឈ្មោះ វិត បងប្រុសទី៤ ​ឈ្មោះ ប៉ាន់ លោក ពយ ​ជា​កូន​ប្រុស​​ទី៥។ លោក​ឪពុក​​អ្នក​ម្ដាយ​ត្រូវ​ប៉ុលពត​​​យក​ទៅ​សម្លាប់​​​នៅ​ក្នុង​ឆ្នាំ១៩៧៨ ចំណែក​​បងប្អូន​ទាំង​៥​នាក់​​របស់​លោក ពយ ត្រូវ​ទៅ​​រស់នៅ​ក្នុង​កងចល័ត​ផ្សេង​ៗ​គ្នា។
លោកស្រី ស្រី សាម៉ុន ​មាន​​លោក​ឪពុក​ឈ្មោះ ស្រី ឃីន ​អ្នក​​ម្ដាយ​ឈ្មោះ សុខ ថូ និង​មាន​បងប្អូន​បង្កើត​ចំនួន ៣នាក់ ​គឺ​បងស្រី​ទី១ ឈ្មោះ ស្រី វ៉ាន់ធឿន ​បងស្រី​ទី២ ឈ្មោះ ស្រី សាមន និង​​លោកស្រី ​ស្រី សាមុន​ជា​កូនស្រី​៣។ មុន​ឆ្នាំ១៩៧៥ ​គ្រួសារ​លោកស្រី ស្រី សាម៉ុន ហៅ​អា​គោ ​​រស់នៅ​ក្បែរ​មន្ទីរ​ពេទ្យ​រុស្សី​ ក្នុង​ក្រុងភ្នំពេញ។ ​លោក​ឪពុក​​ជា​ទាហាន​នៅ​បន្ទាយស្លឹក ​ចំណែក​អ្នក​ម្ដាយ​​ជា​អ្នក​ល​ក់​ឥវ៉ាន់​នៅ​ផ្ទះ​។ បងស្រី​ទី១​ឈ្មោះ ស្រី វ៉ាន់ធឿន បាន​រៀបការ​​ជាមួយ​លោក ថាច់ ម៉ារីន និង​មាន​កូន៣នាក់ ហើយ​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ស្វាមី ដែល​​នៅ​ក្បែរ​នឹង​ផ្ទះ​លោក​ឪពុក​អ្នក​ម្ដាយ។ ​បងស្រី​ទី២ ឈ្មោះ ស្រី សាមន ​គឺ​ជា​ទាហាន ​មាន​​ស្វាមី​ជា​ទាហាន​​ដូច​គ្នា និង​មាន​កូន​ចំនួន​២នាក់​។
លោក ផល្លី ​មាន​​លោក​ឪពុក​ឈ្មោះ អាត ​អ្នក​ម្ដាយ​ឈ្មោះ មុំ ​និង​មាន​បងប្អូន​​​ចំនួន​៣នាក់ គឺ​បងប្រុស​ទី​១​ឈ្មោះ ផល្លា លោក ផល្លី ជា​​កូន​ប្រុស​ទី​២ និង​​ប្អូន​ស្រី​ទី​៣​មិន​ចាំ​ឈ្មោះ។ លោក ផល្លា​ចាំ​បាន​ថា គ្រួសារ​លោក​រស់នៅ​​ក្រុងភ្នំពេញ ដោយ​​នៅ​ម្ដុំ​ផ្ទះ​មាន​ផ្សារ មាន​រង្វង់​មូល និង​មាន​អង់តែន​ធំ​មួយ​។ ​​លោក​ផល្លី​​ចាំ​បាន​ថា លោក​តែងតែ​ឃើញ​ម្ដាយ​​​ដើរ​ទៅ​ផ្សារ​ទិញ​ម្ហូប​ជា​រៀងរាល់ថ្ងៃ​។ នៅ​ល្ងាច​ថ្ងៃមួយ​ម្ដាយ​របស់​លោក ផល្លី បាន​ទៅ​ផ្សារ​ជិត​ផ្ទះ​ដើម្បី​ទិញ​ម្ហូប​ដូច​សព្វដង ហើយ​បាន​ប្រាប់​ឲ្យ​លោក ផល្លី នៅ​ផ្ទះ​​​យោល​អង្រឹង​ប្អូន ​ប៉ុន្តែ​ពេលនោះ​លោក ផល្លី បាន​លួច​រត់​ចេញ​ទៅ​តាម​ពី​ក្រោយ​ម្ដាយ​ទៅ​ផ្សារ​ដែរ​។
លោកស្រី យុ សារឿន ហៅ​ស្រ៊ាំ ​មាន​លោក​ឪពុក​ឈ្មោះ យុ ភួង ​អ្នក​ម្ដាយ​ឈ្មោះ សោម សារ៉ាន់ ​និង​មាន​បងប្អូន​ចំនួន៩នាក់ គឺ​​បងស្រី​ទី១ឈ្មោះ យុ រិន ​​បងស្រី​ទី២ឈ្មោះ យុ កាលេន ​លោកស្រី យក់ សារឿន ជា​កូន​ស្រី​ទី​៣ ប្អូន​ប្រុស​​ទី៤ឈ្មោះ យុ ពេជ្រ ប្អូន​ប្រុស​ទី៥ឈ្មោះ យុ ណៃ ​បងប្រុស​ទី៦ឈ្មោះ យុ ខា បងប្រុស​ទី៧ឈ្មោះ យុ ជា និង​ប្អូន​ប្រុស​ទី៨ឈ្មោះ យុ ណុប។
លោកស្រី សៀក ម៉ាឡា ហៅ សំ សីលា មាន​​លោក​ឪពុក​ឈ្មោះ សៀក ​​អ្នក​​ម្ដាយ​ឈ្មោះ ស៊ន រឿន និង​មាន​បងប្អូន​ចំនួន​៤នាក់ គឺ​លោកស្រី សៀក ម៉ាឡា ជា​​កូន​ស្រី​ទី១​ កូនទី២ឈ្មោះ សៀក សុខុន ​កូនទី៣ឈ្មោះ សៀក សុខា និង​កូនទី៤ មិន​ទាន់​ដាក់​ឈ្មោះ ។ មុនឆ្នាំ១៩៧៥ គ្រួសារ​របស់​លោកស្រី​ប្រហែល​ជា​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។​ ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​ចេញ​ពី​ស្រុកកំណើត​។ លោកស្រី​ចាំ​បាន​ថា ​​លោកស្រី​​រស់​នៅ​​ក្នុង​កងកុមារ ​ចំណែក​​ពូ​​​ឈ្មោះ ស៊ន រុំ និង​ពូ​ឈ្មោះ​ ស៊ន រ៉ាត់ ​ក៏​នៅ​ក្នុង​កង​កុមារ​ជាមួយ​គ្នា​ដែរ ចំណែក​ឪពុក​ម្ដាយ និង​ប្អូន​ៗ​​​លោកស្រី​នៅ​កន្លែង​ផ្សេង​។
​​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ​អ្នក​ម្ដាយ​​លោកស្រី​បាន​ឡើង​មក​លេង​កូន​នៅ​ទីក្រុង​​ភ្នំពេញ​ រី​ឯ​​លោក​ឪពុក​ស្នាក់​នៅ​ផ្ទះ​នៅ​ឯ​ជ្រោយចង្វា។ ​​ប៉ុលពត​បាន​​ជម្លៀស​លោកស្រី ដួង ប៉ូរ៉ាត់ ​អ្នក​ម្ដាយ និង​កូន​ៗ​បាន​ជម្លៀស​ចេញ​ពី​ភ្នំពេញ​ទៅ​នៅ​ភូមិ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ ​រយៈពេល​ប្រហែល​ជា​២​ថ្ងៃ​ក្រោយ​មក ​​ប៉ុលពត​បាន​យក​កប៉ាល់ ៣-៤គ្រឿង ​មក​ដឹក​ប្រជាជន​ថ្មី​ លោកស្រី ម្ដាយ​និង​បង​ៗ​​ក៏​ឡើង​កប៉ាល់​ទៅ​ដែរ ចំណែក​បង​ៗ​ដែល​​បាន​បាត់​ខ្លួន​លោកស្រី​មិន​បាន​ឃើញ​ពួក​គាត់​ឡើង​ជិះ​កប៉ាល់​ទេ​។
​លោកស្រី អ៊ា យ៉ាណែត មាន​លោក​​ឪពុក​​​​ឈ្មោះ អ៊ា ហាក់ ​​អ្នក​ម្ដាយ​ឈ្មោះ សុខ អៀម ​និង​មាន​បងប្អូន​​ចំនួន ៣នាក់ គឺ​បងស្រី​ទី១​ឈ្មោះ អ៊ា សាក់លីន ​លោកស្រី អ៊ា យ៉ាណែត ជា​កូនស្រី​ទី​២ និង​​ប្អូនស្រី​ទី៣​ឈ្មោះ អ៊ា វណ្ណា​។ ​គ្រួសារ​លោកស្រី អ៊ា យ៉ាណែត​ ​រស់នៅ​ជុំ​គ្នា​​​​ម្ដុំ​ខណ្ឌ​ទួលគោក ក្រុងភ្នំពេញ។
ឆ្នាំ១៩៧៩ ក្រោយ​ពេល ប្រទេស​មាន​ភាព​ស្ងប់ស្ងាត់ ពី​របប​ប៉ុលពត​មក ម្ដាយ​លោក​បាន​នាំ​កូនៗ​មក ​មក​រស់នៅ​ម្ដុំ​សួនច្បារ ទល់មុខ​ផ្សារគីឡូលេខ៤។ លោក​ តុល ចាំ​បាន​ថា​ផ្លូវ​ចូល​ផ្ទះ​​មាន​សាលាឆទាន​មួយ។ រាល់ថ្ងៃ ពេល​ម្ដាយ​ទៅ​ធ្វើការ លោក​តែងតែ​ទៅ​លេង​ជាមួយ​ក្មេងៗ​ក្នុង​ភូមិ​ជាមួយ​គ្នា។
លោក វ៉ា ហៅ វី បាន​វង្វេង​ចេញពី​ផ្ទះ​តាំងពី​​នៅ​តូច មិន​ដឹង​ជា​អាយុ​ប្រហែល​ប៉ុន្មាន​នោះ​ទេ។ ​លោក​គ្រាន់តែ​ចាំ​បាន​ថា មុន​ពេល​បែក លោក​រស់នៅ​ជាមួយ​លោកយាយ​ម្នាក់​ឈ្មោះ ម៉ៅ។ ពេលព្រឹក​ លោកយាយ ម៉ៅ ​​បាន​ជិះ​ម៉ូតូ​ឌុប​ទៅ​​ផ្សារ​ ហើយ​លោក​ក៏​បាន​រត់​តាម​ពីក្រោយ​ម៉ូតូ​​ ប៉ុន្តែ​​យាយ​មិន​បាន​ឲ្យ​ជាមួយ​ទេ ហើយ​ប្រាប់​ថា​ឲ្យ​​ត្រលប់​មក​ផ្ទះ​វិញ​ទៅ។ ប៉ុន្តែ លោក វ៉ា មិន​បាន​​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ​គឺ​គាត់​ចេះ​តែ​ដើរ​ទៅ​មុខ​រហូត​ដល់​វង្វេង​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ។
មុន​ឆ្នាំ ១៩៧៥ គ្រួសារ​លោកស្រី កង ពៅ ​រស់នៅ​ភូមិ​អូតូង សង្កាត់​ចំរើនផល ខេត្ត​ពោធិ៍សាត់។ គ្រួសារ​លោកស្រី កង ពៅ ជា​គ្រួសារ​កសិករ។ ​​គ្រួសារ​​លោកស្រី កង ពៅ ត្រូវ​ពួក​ប៉ុល​ពត​ជម្លៀស​ទៅ​រស់នៅ​ខេត្ត​ព្រះសីហនុ​។ បន្ទាប់មក ​លោកស្រី កង ពៅ កូន​ស្រី សួ ស៊ីណា ​ត្រូវ​​ជម្លៀស​ទៅ​​ពេជ្រនិល​។ ​ឆ្នាំ ១៩៧៩ ពេល​ប្រទេស​ត្រូវ​បាន​រំដោះ ស្វាមី​របស់​លោកស្រី​​បាន​ទៅ​រក​កូនស្រី​ឈ្មោះ សួ ចាន់ ហៅ សន ដែរ ប៉ុន្តែ​ពេល​ទៅដល់​មាន​គេ​ប្រាប់​ថា កូនស្រី​​​បាន​រត់​ទៅ​តាម​គេ​បាត់​ហើយ។ ​បន្ទាប់មក​​​គ្រួសារ​លោកស្រី កង ពៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៥ សំដៅ​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់។
មុនឆ្នាំ១៩៧៥ គ្រួសារ​របស់​លោកស្រី តាំង ហ្គិចសៀម ​រស់នៅ​ជុំ​គ្នា​សង្កាត់​លេខ៣ ក្រុង​ភ្នំពេញ។ ឪពុក​ម្ដាយ​លោកស្រី​ជា​អាជីវករ លក់​ឥវ៉ាន់​ចាប់ហួយ នៅ​ផ្ទះ យីហោ «ជាសែ» ។ ចំណែក​បងប្អូន​លោកស្រី​រៀន​នៅ​សាលា ពៅអ៊ុំ ម្ដុំ​ទូលគោក។ ឆ្នាំ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​ទៅ​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ក្រោយមក​ពួក​ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​តាម​រទេះភ្លើង ទៅ​នៅ​ឃុំ​ទី៧ រោង​បាយ​តាគួក ខេត្ត​ពោធិ៍សាត់។
លោក ជួប សម្បត្តិ មាន​ឪពុក​ឈ្មោះ លោក ជួប ថាន់ ​និង​ម្ដាយ​​​​ឈ្មោះ ដូង សាលា ​និង​មាន​កូន​ចំនួន​៧នាក់ គឺ ​កូន​ស្រី​ទី​១​ឈ្មោះ ដួង ណារី កូន​ស្រី​ទី​២​ឈ្មោះ ដួង ផល្លា​ កូន​ស្រី​ទី៣១​ឈ្មោះ ដួង ម៉ារី អាយុ ៥២ ឆ្នាំ កូន​​ប្រុសទី៤​ឈ្មោះ ជួប សម្បត្តិ កូន​​ប្រុសទី៥​ឈ្មោះ ជួប សំបូរ កូន​​ប្រុសទី៤៦ឈ្មោះ ជួប នីផា និង​​កូន​​ប្រុសទី៧​ឈ្មោះ ជួប តារ៉ា។
លោកស្រី មាស សាវ៉ាត ​​មាន​ឪពុក​ឈ្មោះ មាស សាវ៉ាន់ ​និង​ម្ដាយដើម​ឈ្មោះ ឡុង ស៊ីន និង​មាន​អ្នក​ម្ដាយ​ក្រោយ​ឈ្មោះ ម៉ក់ រុង​។ នៅ​ឆ្នាំ ១៩៧៩ ​ពេល​ដែល​ប្រទេស​ត្រូវ​បាន​រំដោះ ​​គ្រួសារ​របស់​លោកស្រី​បាន​នាំ​គ្នា​ទៅ​រស់នៅ​ជាយដែន​​។ ក្រោយមក​នៅ​ឆ្នាំ​១៩៨០ ឪពុក និង​ម្ដាយចុង​របស់​លោកស្រី​បាន​នាំ​ក្រុម​គ្រួសារ​ទាំងអស់​ទៅ​រស់នៅ​ជំរំ​ស្រះកែវទី១ និង​​បាន​នាំ​គ្នា​ទៅ​រស់នៅ​ជំរំ​ស្រះកែវទី២។ នៅ​ឆ្នាំ​១៩៨២ ​​គ្រួសារ​របស់​លោកស្រី​បាន​ផ្លាស់​​ទៅ​រស់នៅ​ជំរំខៅអ៊ីដាង។ នៅ​ឆ្នាំ ១៩៨៥ លោកស្រី មាស សាវ៉ាត​បាន​​រៀបការ​​ជាមួយ​លោក ពេជ្រ ពន្លក ហៅ រ៉ាន់​។
​កញ្ញា​ មួង រ៉ាម៉ារី ហៅ ទីន មាន​ឪពុក​ឈ្មោះ មួង សុខែម និង​អ្នក​ម្ដាយ​ឈ្មោះ ស៊ីវ សុខន និង​មាន​បងប្អូន​បង្កើត​ចំនួន ២នាក់ ស្រី​ម្នាក់ មាន​ស្រុកកំណើត​នៅ​សង្កាត់​ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ ក្រុងភ្នំពេញ។ ​កញ្ញា មួង រ៉ាម៉ារី មាន​បងប្រុស​​ម្នាក់​ឈ្មោះ ស៊ីវ សុខឿន។
លោកស្រី មឿន ច្រឹប ហៅ មឿន យៀន មាន​អាយុ ៣៨ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទឹកឃ្លាំង ខេត្ត​កណ្ដាល។ លោកស្រី​មាន​ឪពុក​ឈ្មោះ មឿន និង​ម្ដាយ​ឈ្មោះ ឡន។ លោកស្រី​ជា​កូន​ទី៤ ក្នុង​ចំណោម​បងប្អូន​ទាំងអស់ គឺ​បង​ស្រី​​ទី១ ឈ្មោះ ឡាត់ ​បង​ស្រីទី២ ឈ្មោះ ផាត ​បង​ស្រីទី៣ ឈ្មោះ ផៃ ភេទ​ស្រី​ និង​ប្អូន​ប្រុស​ទី៥ ឈ្មោះ ពៅ។
លោកស្រី ឃី វណ្ណា បាន​វង្វេង​បែក​ពី​គ្រួសារ​ក្នុង​​ឆ្នាំ​១៩៧៩។ ​​នៅ​ពេល​ប្រទេស​ត្រូវ​បាន​រំដោះ លោកស្រី ឃី វណ្ណា ជាមួយ​អ្នក​ម្ដាយ និង​ប្អូន ​បាន​នាំ​គ្នា​ដើរ​ជាមួយ​នឹង​ប្រជាជន​​យ៉ាង​​ច្រើន​កុះករ។ ដោយសារ​តែ​ស្ថានភាព​ចង្អៀត​​នេះ បាន​ធ្វើ​ឲ្យ​លោកស្រី ឃី វណ្ណា វង្វេង​បែក​ពី​គ្រួសារ​រហូត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​ឆ្នាំ​១៩៧៥ លោកស្រី ឃី ​វណ្ណា មាន​អាយុ​ប្រហែល​ជា​​៧​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​លោកស្រី​មិន​សូវ​ចងចាំ​រឿង​ដែល​បាន​​កើត​ឡើង​នៅ​មុន​សម័យ​សង្គ្រាម​​នោះ​ទេ។
លោក ជ័យ ​មាន​ឪពុក​ឈ្មោះ ណុប ម្ដាយ​ឈ្មោះ ទី និង​មាន​បងប្អូន​បង្កើត​ចំនួន ៤នាក់ ស្រី ១នាក់ រស់នៅ​ភូមិ​ដុក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។​ លោក ជ័យ​បាន​ដាក់​ពាក្យ​មក​ស្វែងរក​​សមាជិក​គ្រួសារ​របស់​លោក​ចំនួន៤​​នាក់ គឺ លោក​ឪពុក​ឈ្មោះ ណុប អ្នក​ម្ដាយ​ឈ្មោះ ទី បង​ប្រុស​ទី១ ឈ្មោះ សុខ​ ​ប្អូន​ប្រុស​ទី៣ ឈ្មោះ ជេត ​និង​​ប្អូន​ស្រី​ទី៤ ឈ្មោះ គង់។
លោក ជុំ បឹង បាន​ដាក់​ពាក្យ​មក​ស្វែងរក​បងប្រុស​​ទី​៤​ឈ្មោះ ជុំ វឿន ដែល​បាន​​បាត់​ដំណឹង​នៅ​ក្នុង​សម័យ​សង្គ្រាម។ ​ពិត​ជា​អស្ចារ្យ​ណាស់ ក្រោយ​ពេល​លោក ជុំ បឹង ដាក់​ពាក្យ​កម្មវិធី​បាន​រយៈពេល​៣​ខែ លោក ជុំ វឿន ដែល​ជា​បងប្រុស​ទី​៤​ក៏​បាន​​​ដាក់​ពាក្យ​កម​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ដែរ​ដើម្បី​​ប្រកាស​ស្វែងរក​បងប្អូន​ដែល​បាន​បាត់​ដំណឹង​នៅ​ក្នុង​សម័យ​សង្គ្រាម។
នៅ​ប្រហែល​ជា​ឆ្នាំ ១៩៩២ ពេល​លោកស្រី ឡាយ ស្រីលី (ត្រកូល​ឡាយ​ជា​ត្រកូល​យក​តាម​ម្ដាយ​ចិញ្ចឹម) មាន​អាយុ​ប្រហែលជា ១០ឆ្នាំ ក៏​ត្រូវ​បាន​ម្ដាយមីង (មិន​ចាំ​ឈ្មោះ) ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​ម្ដាយ​លោកស្រី យក​មក​លេង​ភ្នំពេញ​។លោកស្រី ស្រីលី មក​ដល់​ផ្ទះ​ម្ដាយមីង​នៅ​សន្ធរ​មុខ​បាន​២-៣​ថ្ងៃ​ក៏​បាន​វង្វេង​ពី​ផ្ទះ​ម្ដាយមីង ​ដោយសារ​តែ​លោកស្រី​ចុះ​ពី​ផ្ទះ​ម្ដាយមីង​មក​មើល​គេ​តាំង​សត្វ​លក់។ ពេល​លោកស្រី​វង្វេង​ពី​ម្ដាយមីង លោកស្រី​ ស្រីលី​ត្រូវ​បាន​លោក​តា​ម្នាក់​រើស​យក​មក​ចិញ្ចឹម​នៅ​​រហូត​ដក់​រៀប​ឲ្យ​មាន​គ្រួសារ​រហូត​មក​ដល់​សព្វថ្ងៃ។
ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ១៩៧៥ នៅ​ទីក្រុង​ភ្នំពេញ​ ពួក​ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ចេញ។ ក្រុម​គ្រួសារ​របស់​លោក សន សារឹម ​​បាន​បែក​គ្នា​ ​ដោយសារ​តែ​ពួក​គាត់​​នៅ​ផ្ទះ​​ផ្សេងៗ​គ្នា។ ពេល​នោះ​លោក សន សារឹម នៅ​ផ្ទះ​ជា​មួយ​ម្ដាយ​ និង​ឪពុក​ ព្រម​ទាំង​ប្រពន្ធ​គាត់​ ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​នៅ​ស្អាង​ព្រែក​តូច។ បន្ទាប់​មក​ ប្រពន្ធ​របស់​គាត់​បាន​ទៅ​​​​​​​រក​ម្ដាយ (ម្ដាយក្មេក) ពេល​នោះ​គាត់​ក៏​​បាន​បែក​ជា​មួយ​ប្រពន្ធ​គាត់​ទៀត។ ចំណែក​ឪពុកម្ដាយ​​របស់​គាត់​បាន​ស្លាប់​ក្នុង​ពេល​បន្តបន្ទាប់​គ្នា។ ​នៅ​ក្នុង​រយៈពេល​​៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺ​រូប​​​លោក​មិន​បាន​ដឹង​ដំណឹង​ពី​ក្រុម​គ្រួសារ​បងប្អូន​​នោះ​​ទេ។ លោក សន សារឹម មាន​បងប្អូន​ចំនួន​៤​នាក់ គឺ លោកស្រី សន​ ស្រីថាន លោកស្រី សន ណារិន លោកស្រី សន សារុំ និង​លោកស្រី សន ស្រីអឿន។
សម្រាប់​កម្មវិធី​​ជួបជុំ​​នា​​ពេល​នេះ គ្រួសារ​ចំនួន​៣ បាន​ប្រែ​ក្លាយ​សុបិន​របស់​ខ្លួន​ក្លាយ​មក​ជា​ការ​ពិត​ តាម​រយៈ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន»។ លោក តេស វរៈ លោក វ៉ាន់ វាត និង​លោកស្រី ឡូ​ សុខា បាន​ជួបជុំ​ជាមួយ​សាច់ញាតិ ដែល​ពួក​គាត់​​បាន​​បែក​តាំង​ក្នុង​សម័យ​សង្គ្រាម និង​គ្មាន​សង្ឃឹម​​ថា​នឹង​បាន​ជួបជុំ​វិញ​ឡើយ ប៉ុន្តែ​ក្ដី​អស់​សង្ឃឹម​​នេះ​បាន​ប្រែ​​ក្លាយ​មក​ជា​​​​មាន​សង្ឃឹម​។
លោកស្រី ញ៉េប សុន្ទរី មាន​ឪពុក​ឈ្មោះ ញ៉េប សាគុណ ធ្វើការ​នៅ​ក្រសួង​នគបាល​ជាតិ​ ម្តាយ​ឈ្មោះ ឈុន លាក់ហេង និង​មាន​បង​ប្អូនចំនួន​​៨​នាក់ បងស្រី​ទី​១ ឈ្មោះ ញ៉េប លីហូត ​មាន​ប្តី​ឈ្មោះ នៅ ហ៊ីម ធ្វើ​ជា​ទាហាន​ បងស្រី​ទី​២ ឈ្មោះ ញ៉េប លីហេង បង​ប្រុស​ទី​៣ ឈ្មោះ ញ៉េប សាវុឌ្ឍ​ហៅ ពៅ បង​ប្រុស​ទី​៤ ឈ្មោះ ញ៉េប វីរវុឌ្ឍ ហៅ​ វី ទី​៥ឈ្មោះ​ ញ៉េប សុន្ទរី ហៅ ស្រី ប្អូនប្រុស​ទី​៦ ឈ្មោះ ញ៉េប រិទ្ធីវុឌ្ឍ ​ហៅ ប្រុស​ ប្អូនប្រុស​ទី​៧ ឈ្មោះ ញ៉េប រតនាវុឌ្ឍ និង​ប្អូន​ប្រុស​ពៅ​ទី​៨ ឈ្មោះ ញ៉េប សាគុណបុណ្ណវុឌ្ឍ ហៅ បុល​។ លោកស្រី ញ៉េប សុន្ទរី បាន​ប្រ​កាស​ដំណឹង​ស្វែង​រក​បង​ប្អូន​សាច់​ញាតិ​ទាំង​អស់​ដែល​លោកស្រី​បាន​បែក​បាក់​​នៅ​ក្នុង​សម័យ​ប៉ុលពត។
លោក ម៉ែន សម្បត្តិ បាន​បែក​ពី​គ្រួសារ​នៅ​មុន​សម័យ​សង្គ្រាម ដោយសារតែ​លោក​ត្រូវ​ចេញ​ទៅ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ។ លោក​ជា​កូន​ប្រុស​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​បងប្អូន​ចំនួន៤​នាក់។ ឪពុក​លោក​ជា​ទាហាន និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ លោក​ត្រូវ​បាន​ឪពុក​លោក​បញ្ជូន​ទៅ​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ ចំណែក​គ្រួសារ​​លោក​ទាំង​អស់​រស់​នៅ​ឯ​ខេត្ត​កំពង់ធំ។
លោកស្រី​ សែម វឿន ជា​កូន​ស្រី​ច្បង​នៅ​ក្នុង​គ្រួសារ​មួយ​​ដែល​មាន​បងប្អូន​ពី​នាក់។ នៅ​មុន​សម័យ​សង្គ្រាម គ្រួសារ​របស់​លោកស្រី​រស់នៅ​ជួបជុំ​គ្នា​​នៅ​​ក្នុង​ខេត្ត​តាកែវ។ នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥ លោកស្រី​មាន​អាយុ​ប្រហែល​​១០ឆ្នាំ។ ក្រោយ​មក​នៅ​​ក្នុង​សម័យ​សង្គ្រាម ​គ្រួសារ​លោកស្រី​ទាំង​អស់​ត្រូវ​បាន​ពួក​ប៉ុលពត​ជម្លៀស​ទៅ​ព្រំដែន​វៀតណាម​ ​ក្នុង​ខេត្ត​តាកែវ។ ទៅ​រស់នៅ​ទីនោះ​បាន​រយៈពេល​ប្រហែល​មួយ​ឆ្នាំ នៅ​ឆ្នាំ ១៩៧៦ ម្ដាយ​​លោកស្រី​បាន​ស្លាប់​ដោយសារ​តែ​អត់អាហារ និង​ជំងឺ​ទាស់ ​ដែល​បណ្ដាល​មក​ពី​​ការ​ធ្វើការ​ធ្ងន់​ហួស​កម្លាំង។
កញ្ញា ​កែវ​ ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​ផ្ទះ​ នៅ​​ពេល​ដែល​កញ្ញា​ទើប​​តែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ។​ នៅ​ពេល​នោះ ​កញ្ញា​មិន​បាន​ចាំ​ឈ្មោះ​របស់​ខ្លួន​ឯង និង​ឈ្មោះ​របស់​ឪពុកម្ដាយ​បងប្អូន​ឡើយ និង​សូម្បី​តែ​ស្រុក​កំណើត​នៅ​ឯណា​ក៏​កញ្ញា​ចាំ​មិន​បាន​ដែរ។ ​កញ្ញា​គ្រាន់​តែ​ចាំ​បាន​ថា ​ស្រុក​កំណើត​របស់​ខ្លួន​មាន​ដើម​កៅស៊ូ​ច្រើន​ណាស់។
​​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ​បាន​ប្រើ​ទារុណ​កម្ម​យ៉ាង​ឃោរឃៅ​ខ្លោច​ផ្សារ​ និង​បាន​សម្លាប់​​ប្រជាជន​កម្ពុជា​ជាង​១.៥​សែន​នាក់។ ទោះបី​ជា​មិន​ត្រូវ​ពួក​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ក៏ ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​​បាន​ស្លាប់​ដោយសារ​តែ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​លើស​កម្លាំង និង​អត់​អាហារ។ ដោយសារ​តែ​មូលហេតុ​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ប្រថុយ​រត់​គេច​ខ្លួន​ទៅ​រស់នៅ​លើ​ទឹកដី​ជំរំ។
លោក ស៊ាំង សុវត្ថិ កើត​ក្នុង​ឆ្នាំ​១៩៨៥ នៅ​ក្នុង​​អូរបែកក្អម ក្រុង​ភ្នំពេញ។ លោក សុវត្ថិ​ជា​កូន​ទី​​៣​នៃ​គ្រួសារ​មួយ​ដែល​​កូន​ចំនួន​៥​នាក់។ ថ្ងៃ​មួយ ប្អូនស្រី​ម្ដាយ​របស់​លោក​បាន​នាំ​យក​លោក​ទៅ​រស់នៅ​ឯ​ខេត្ត​កំពង់សោម ដោយ​គាត់​បាន​ប្រាប់​គាត់​ថា យក​ទៅ​លេង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ២ ឬ​៣​ថ្ងៃ​ក្រោយ​មក លោក​បាន​សុំ​ម្ដាយ​មីង​មក​ផ្ទះ​វិញ តែ​​គាត់​បែរ​ជា​ឆ្លើយ​ថា​ ចាំ​៣​ឆ្នាំ​ទៀត នៅ​ជួយ​មើល​​កូន​គាត់​សិន​ទៅ។ នៅ​ពេល​នោះ លោក​អាយុ​៩​ឆ្នាំ។ គ្រាន់​តែ​បាន​ឮ​ពាក្យ​នេះ លោក សុវត្ថិ​បាន​លួច​រត់​ចេញ​ពី​ផ្ទះ​ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​ម្ដាយ​​វិញ។ ប៉ុន្តែ​នៅ​ពេល​នោះ លោក​​​​​ស្ថិត​នៅ​វ័យ​ក្មេង និង​​មិន​អាច​ចំណាំ​ផ្លូវ​​បាន លោក​បាន​វង្វេង​ផ្លូវ​ និង​​​​វង្វេង​​ពី​ក្រុម​គ្រួសារ​​​ចាប់​តាំង​ពី​ពេល​នោះ​មក។
ការ​ផ្សាយ​ពិសេស​លលើក​ទី​៣ នៃ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» មាន ​លក្ខណៈ​ពិសេស​ខុស​​ពី​ការ​ផ្សាយ​ពិសេស​កាល​ពី​២​​លើក​មុន។ ការ​ផ្សាយ​ពិសេស​លើក​ទី​៣​នេះ​បង្ហាញ​ជូន​ទស្សនិកជន​នូវ​ដំណើររឿង​របស់​ ប្រជាជន​កម្ពុជា ចំនួន​៤​រូប ដែល​សុទ្ធ​តែ​បាន​បែក​បាក់​ពី​សាច់​ញាតិ​តាំង​ពី​ពួក​គាត់​មាន​អាយុ​តិច​ជាង ​១៥​ឆ្នាំ​ នៅ​ក្នុង​សម័យ​សង្គ្រាម​ប្រល័យ​​ពូជសាសន៍​ប៉ុល ពត។ រហូត​មក​ដល់​បច្ចុប្បន្ន ពួក​គាត់​ទាំង​៤​នៅ​តែ​មាន​ក្ដី​ប្រាថ្នា​នៅ​ថ្ងៃ​ណា​មួយ ពួក​គាត់​នឹង​បាន​ជួបជុំ​ជាមួយ​សាច់​ញាតិ​​​វិញ។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​ផ្ដល់​ជូន​នូវ​ការ​ជួបជុំ​គ្រួសារ​ជូន​ប្រជាជន​កម្ពុជា​ចំនួន​២​គ្រួសារ។
ទិដ្ឋភាព ​ដ៏​គួ​អោយ​តក់​ស្លុត​​នៅ​ក្នុង​របរ​​ប៉ុលពត​ ​បាន​ធ្វើ​អោយ​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ នៅ​តែ​ដក់​ជាប់​​​ក្នុង​​ក្រអៅ​បេះ​ដូង។ ​ការ​និ​រាស​​ព្រាត់​ប្រាស់​ ពីឪពុក​ម្ដាយ​ សាច់ញាតិ និង​បង​ប្អូន​ជា​ទី​ស្រលាញ់​ ​​ធ្វើ​អោយ​ប្រជាជន​​ជាច្រើន​នាក់​ ​កំពុង​ទន្ទឹង​រង់​ចាំ​ពី​ការ​ជួប​ជុំ​​បង​ប្អូនជា​ថ្មី​ ដោយ​មិន​ដឹង​ថា​ពេល​ណា​នឹង​ត្រូវ​បាន​ជួប​ជុំ​នោះ​ទេ។ កម្មវិធី ​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន» បាន​​បំពេញ​ក្ដី​បំណង​ប្រាថ្នា​​ របស់ប្រជាជន​កម្ពុជា​ដែល​បែក​បាក់​បង​ប្អូន​ជា​បន្តរ​បន្ទាប់​។ លោក​ស្រី សុខ​ ខេង បាន​ស្វែង​រក​ឃើញ​ប្អូន​ស្រី​ធម៌ ឈ្មោះ អាន ថន ដោយ​ភាព​រំភើប​ រីករាយ រក​អ្វី​និយាយ​មិន​ត្រូវ​។
ក្ដីទន្ទឹង​រង់ចាំ​​​​រយៈ​ពេលជាច្រើន​​​ឆ្នាំ​មក​ហើយ​ បាន​ប្រែ​ក្លាយ​ជា​​​​ការ​ទៅ​ជា​​ពិត​នៅ​ក្នុង​កម្មវិធី​ «នេះ​មិនមែន​ជា​សុបិន» ដែល​បាន​​ខិតខំ​ជួយ​ស្វែង​រក​ក្រុម​គ្រួសារ​ លោក សិត រិទ្ធី ដែល​​​លោក​បាន​បែក​បាក់​​ជាង​រយៈពេល​១៣​ឆ្នាំ​មក​ហើយ។ លោក សិត រិទ្ធី តែងតែ​នឹក​ស្រមៃ​ថា​ ថ្ងៃ​ណា​មួយ​លោក​នឹង​បាន​ជួបជុំ​ជាមួយ​គ្រួសារ ជាពិសេស​​ទៅ​ទៀត​នោះ ​លោក​​កាន់​តែ​​នឹក​រលឹក​ម្ដាយ​ និង​បងប្អូន​នៅ​ពេល​​​ដែល​លោក​ជួប​​​ការ​លំបាក។ ប៉ុន្តែ​លោក​មិន​ដែល​មាន​សង្ឃឹម​ថា ក្ដី​សុបិន​នេះ​អាច​​ក្លាយ​ទៅ​ជា​ការ​ពិត​នោះ​ទេ។
ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១២៨
ម្សិលមិញ ៣៤៦
សរុប ១៤១៣២៥