កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ឬ​ក្រោយ​សង្គ្រាម។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧ ឬ​​អ៊ីម៉ែល info@closer.com.kh។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​ច័ន្ទ វេលា​ម៉ោង ១៨:០០​​នាទី។ សូម​តាមដាន​ការ​ប្រកាស​ផ្សាយ​ដំណឹង​តាម​រយៈ​វិទ្យុ​បាយ័ន​​រៀង​រាល់​ថ្ងៃ។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email

Verification Code




Organized By





ទំព័រមុខ
ករណី​លេខ ១៨៣ ដំណើរ​រឿង​ ​លោក ជួប សម្បត្តិ ស្វែងរក​គ្រួសារ

រូបថត៖ លោក​ ជួប សម្បត្តិ ស្វែងរក​គ្រួសារ          លោក ជួប សម្បត្តិ មាន​ឪពុក​ឈ្មោះ លោក ជួប ថាន់ ​និង​ម្ដាយ​​​​ឈ្មោះ ដូង សាលា ​និង​មាន​កូន​ចំនួន​៧នាក់ គឺ ​កូន​ស្រី​ទី​១​ឈ្មោះ ដួង ណារី កូន​ស្រី​ទី​២​ឈ្មោះ ដួង ផល្លា​ កូន​ស្រី​ទី៣១​ឈ្មោះ ដួង ម៉ារី អាយុ ៥២ ឆ្នាំ កូន​​ប្រុសទី៤​ឈ្មោះ ជួប សម្បត្តិ កូន​​ប្រុសទី៥​ឈ្មោះ ជួប សំបូរ កូន​​ប្រុសទី៤៦ឈ្មោះ ជួប នីផា និង​​កូន​​ប្រុសទី៧​ឈ្មោះ ជួប តារ៉ា។

 


...អានបន្ថែម
ករណី​លេខ ៤១៥ ដំណើរ​រឿង​ ​លោកស្រី មាស សាវ៉ាត ​ស្វែងរក​​គ្រួសារ​

រូបភាព៖ លោកស្រី មាស សាវ៉ាត ស្វែងរក​​គ្រួសារ           លោកស្រី មាស សាវ៉ាត ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​។ លោកស្រី មាន​ឪពុក​ឈ្មោះ មាស សាវ៉ាន់ ​ម្ដាយដើម​ឈ្មោះ ឡុង ស៊ី ​ស្លាប់​ឆ្នាំ ១៩៧៩​ និង​មាន​បងប្អូន​បង្កើត​ចំនួន០២នាក់ ស្រី០១ ហើយ​លោកស្រី​ជា​កូនទី១។ ក្រោយពី​ម្ដាយ​របស់​លោកស្រី ស្លាប់​បាន ២ខែ ឪពុក​បាន​រៀបការ​ជាមួយ​លោកស្រី ម៉ក់ រុង អាយុ ៥០ឆ្នាំ និង​មាន​កូន​ចំនួន៤នាក់។ លោកស្រី បាន​បែក​ពី​ក្រុម​គ្រួសារ​នៅ​ឆ្នាំ១៩៩៣ នៅ​ជំរំខៅអ៊ីដាង ប្រទេស​ថៃ ដោយ​ឪពុកម្ដាយ និង​បងប្អូន​របស់​លោកស្រី​ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​ប្រទេស​កម្ពុជា​មុន។ លោកស្រី មាស សាវ៉ាត មិន​សូវ​ចាំ​បាន​ដំណើររឿង​ច្បាស់​នោះ​ទេ លោកស្រី​គ្រាន់​តែ​ចាំ​បាន​ត្រឹម​ឆ្នាំ ១៩៧៩ តែ​ប៉ុណ្ណោះ។


...អានបន្ថែម
ករណី​លេខ ៤០៩ ដំណើររឿង​ ​កញ្ញា មួង រ៉ាម៉ារី ស្វែងរក​ឪពុក​

រូបភាព៖ ​កញ្ញា​​​​ម៉ារី ស្វែងរក​ឪពុក          កញ្ញា​ មួង រ៉ាម៉ារី ហៅ ទីន មាន​ឪពុក​ឈ្មោះ មួង សុខែម និង​អ្នក​ម្ដាយ​ឈ្មោះ ស៊ីវ សុខន និង​មាន​បងប្អូន​បង្កើត​ចំនួន ២នាក់ ស្រី​ម្នាក់ មាន​ស្រុកកំណើត​នៅ​សង្កាត់​ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ ក្រុងភ្នំពេញ។ បច្ចុប្បន្ន​កញ្ញា​ម៉ារី​ និង​គ្រួសារ​រស់នៅ​បឹងទំពុន ខណ្ឌ​មានជ័យ ក្រុងភ្នំពេញ។ ​កញ្ញា មួង រ៉ាម៉ារី មាន​បងប្រុស​​ម្នាក់​ឈ្មោះ ស៊ីវ សុខឿន។


...អានបន្ថែម
ករណី​លេខ ២៦៥ ដំណើរ​រឿង​ លោកស្រី មឿន ច្រឹប ​ស្វែងរក​គ្រួសារ​

រូបថត៖ លោកស្រី មឿន ច្រឹប​ ស្វែងរក​គ្រួសារ              លោកស្រី មឿន ច្រឹប ហៅ មឿន យៀន មាន​អាយុ ៣៨ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទឹកឃ្លាំង ខេត្ត​កណ្ដាល។ លោកស្រី​មាន​ឪពុក​ឈ្មោះ មឿន និង​ម្ដាយ​ឈ្មោះ ឡន។ លោកស្រី មាន​បងប្អូន​ចំនួន នាក់ (ស្រី នាក់ និង​ប្រុស ១នាក់) លោកស្រី​ជា​កូន​ទី៤ ក្នុង​ចំណោម​បងប្អូន​ទាំងអស់ គឺ​បង​ស្រី​​ទី១ ឈ្មោះ ឡាត់ ​បង​ស្រីទី២ ឈ្មោះ ផាត ​បង​ស្រីទី៣ ឈ្មោះ ផៃ ភេទ​ស្រីនិង​ប្អូន​ប្រុស​ទី៥ ឈ្មោះ ពៅ។


...អានបន្ថែម
ករណី​លេខ ០៦៤ ដំណើររឿង​ ​លោកស្រី ឃី វណ្ណា ស្វែងរក​គ្រួសារ

រូបភាព៖ លោកស្រី ឃី វណ្ណា ស្វែងរក​គ្រួសារ           លោកស្រី ឃី វណ្ណា ហៅ ខឿន វណ្ណា មាន​ស្រុកកំណើត​នៅ​ភ្នំពេញ។ លោកស្រី​មាន​ឪពុក​ឈ្មោះ ខឿន និង​អ្នក​ម្ដាយ​ឈ្មោះ សាយ។ លោកស្រី ឃី វណ្ណា ហៅ​ ខឿន វណ្ណា មាន​បងប្អូន​បង្កើត ចំនួន​២​នាក់ គឺ​លោកស្រី​ជា​កូន​ស្រី​ទី​១ និង​​ប្អូន​ប្រុស​ទី២ ឈ្មោះ ខឿន វុត្ថា។

 


...អានបន្ថែម
ការ​ជួបជុំ​លើក​ទី១១៖ លោក សន សារឹម ស្វែងរក​គ្រួសារ

​រូបភាព​ លោក សន សារឹម​ជួបជុំ​ជាមួយ​​ប្អូន​ស្រី          ថ្ងៃ​ទី​១៧​ ខែ​មេសា ឆ្នាំ១៩៧៥ នៅ​ទីក្រុង​ភ្នំពេញ​ ពួក​ប៉ុលពត​បាន​ជម្លៀស​ប្រជាជន​ចេញ។ ក្រុម​គ្រួសារ​របស់​លោក សន សារឹម ​​បាន​បែក​គ្នា​ ​ដោយសារ​តែ​ពួក​គាត់​​នៅ​ផ្ទះ​​ផ្សេងៗ​គ្នា។ ពេល​នោះ​លោក សន សារឹម នៅ​ផ្ទះ​ជា​មួយ​ម្ដាយ​ និង​ឪពុក​ ព្រម​ទាំង​ប្រពន្ធ​គាត់​ ​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​នៅ​ស្អាង​ព្រែក​តូច។ បន្ទាប់​មក​ ប្រពន្ធ​របស់​គាត់​បាន​ទៅ​​​​​​​រក​ម្ដាយ (ម្ដាយក្មេក) ពេល​នោះ​គាត់​ក៏​​បាន​បែក​ជា​មួយ​ប្រពន្ធ​គាត់​ទៀត។ ចំណែក​ឪពុកម្ដាយ​​របស់​គាត់​បាន​ស្លាប់​ក្នុង​ពេល​បន្តបន្ទាប់​គ្នា។ ​នៅ​ក្នុង​រយៈពេល​​៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺ​រូប​​​លោក​មិន​បាន​ដឹង​ដំណឹង​ពី​ក្រុម​គ្រួសារ​បងប្អូន​​នោះ​​ទេ។ លោក សន សារឹម មាន​បងប្អូន​ចំនួន​៤​នាក់ គឺ លោកស្រី សន​ ស្រីថាន លោកស្រី សន ណារិន លោកស្រី សន សារុំ និង​លោកស្រី សន ស្រីអឿន។

 


...អានបន្ថែម
ការ​ជួបជុំ​​លើក​ទី​១០ ៖ លោក តេស វរៈ លោក វ៉ាន់ វ៉ាត និង​លោកស្រី ឡូ សុខា ស្វែងរក​គ្រួសារ

រូបភាព៖ ​ជួបជុំ​គ្រួសារ​ទាំង​៣          សម្រាប់​កម្មវិធី​​ជួបជុំ​​នា​​ពេល​នេះ គ្រួសារ​ចំនួន​៣ បាន​ប្រែ​ក្លាយ​សុបិន​របស់​ខ្លួន​ក្លាយ​មក​ជា​ការ​ពិត​ តាម​រយៈ​កម្មវិធី​មនុស្ស​ធម៌ «នេះ​មិនមែន​ជា​សុបិន»។ លោក តេស វរៈ លោក វ៉ាន់ វាត និង​លោកស្រី ឡូ​ សុខា បាន​ជួបជុំ​ជាមួយ​សាច់ញាតិ ដែល​ពួក​គាត់​​បាន​​បែក​តាំង​ក្នុង​សម័យ​សង្គ្រាម និង​គ្មាន​សង្ឃឹម​​ថា​នឹង​បាន​ជួបជុំ​វិញ​ឡើយ ប៉ុន្តែ​ក្ដី​អស់​សង្ឃឹម​​នេះ​បាន​ប្រែ​​ក្លាយ​មក​ជា​​​​មាន​សង្ឃឹម។


...អានបន្ថែម
ករណី​លេខ ២៥៨ ដំណើរ​រឿង​ លោក វ៉ាន់ វាត ​ស្វែងរក​​គ្រួសារ

 រូបភាព៖ ​លោក វ៉ាន់ វ៉ាត          លោក វ៉ាន់ វាត ហៅ វ៉ាន់ ភាព អាយុ ២២ឆ្នាំ កើត​នៅ​​ជំរំសាយធូ ប្រទេស​ថៃ។ លោក វ៉ាន់ វាត មាន​ឪពុក​ឈ្មោះ វ៉ាន់ ​ចំណែក​ម្ដាយ​វិញ លោក វ៉ាន់ វាត មិន​ចាំ​ឈ្មោះ​ទេ ប៉ុន្តែ​លោក ធ្លាប់​ឭ​គេ​ហៅ​ម្ដាយ​លោក​ថា ម៉ែ​អាឡុច​។ លោក វ៉ាន់ វាត មាន​បងប្អូន​បង្កើត​ចំនួន ៤នាក់ ​មុន​ពេល​លោក​វង្វេង​ពី​ម្ដាយ គឺ កូនទី១ ឈ្មោះ វ៉ាន់ ឡុច ​កូនទី២ ឈ្មោះ វ៉ាន់ វាត ​កូនទី៣ កាហ៊ីង ​និង​​កូនទី៤ ​មិន​ចាំ​ឈ្មោះ ។

 


...អានបន្ថែម
ករណី​លេខ ២៦៤ ដំណើររឿង លោក តេស វរៈ ​ស្វែងរក​​គ្រួសារ

រូបភាព​៖ លោក តេស វរៈ          លោក តេស វរៈ អាយុ​ប្រហែល៤៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​លេខ៣ ក្រុង​ភ្នំពេញ។ ឪពុក​របស់​លោក​មាន​ឈ្មោះ តេស សំអាន ជា​មន្ត្រី​រាជកា​រ ចំណែក​ម្ដាយ​របស់​លោក​មាន​ឈ្មោះ ឃិន សង្វាត​។ លោក វរៈ បាន​ចាំ​អ៊ំ​ប្រុស​ដែល​ត្រូវ​ជា​បងប្រុស​របស់​ឪពុក​លោក​មាន​ឈ្មោះ តេស សំអោក និង​ជីតា​ខាង​ឪពុក​ឈ្មោះ តេស ឡាយ។ លោក តេស វរៈ មាន​បងប្អូន​បង្កើត​ចំនួន ៣​នាក់​គឺ​ ទី១​ឈ្មោះ តេស វរៈ ទី២​ឈ្មោះ តេស វភ័ក្រ្ដ និង​ទី៣​​ឈ្មោះ តេស សម្ភស្ស។


...អានបន្ថែម
ករណី​លេខ ៣៨១ ដំណើររឿង លោក ជ័យ ស្វែងរក​គ្រួសារ

រូបភាព៖ លោក ជ័យ កាល​ពី​នៅ​​ក្មេង          លោក ជ័យ ​មាន​ឪពុក​ឈ្មោះ ណុប ម្ដាយ​ឈ្មោះ ទី និង​មាន​បងប្អូន​បង្កើត​ចំនួន ៤នាក់ ស្រី ១នាក់ រស់នៅ​ភូមិ​ដុក ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។​ លោក ជ័យ​បាន​ដាក់​ពាក្យ​មក​ស្វែងរក​​សមាជិក​គ្រួសារ​របស់​លោក​ចំនួន៤​​នាក់ គឺ លោក​ឪពុក​ឈ្មោះ ណុប អ្នក​ម្ដាយ​ឈ្មោះ ទី បង​ប្រុស​ទី១ ឈ្មោះ សុខ​ ​ប្អូន​ប្រុស​ទី៣ ឈ្មោះ ជេត ​និង​​ប្អូន​ស្រី​ទី៤ ឈ្មោះ គង់។

 


...អានបន្ថែម