ករណី​លេខ B002 ដំណើររឿង លោកស្រី ហង្ស សោភ័ណ្ឌ ស្វែងរក​ប្អូនប្រុស​ឈ្មោះ ឈិន សោភា ហៅម៉ាន ​ប្អូន​ស្រី​ឈ្មោះ ឈិត សុខុម និង​ប្អូន​ប្រុស​​ឈ្មោះ ឈិត សារឿន

លោកស្រី ហង្ស សោភ័ណ្ឌ ហៅ​ឡើយ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ។ លោកស្រី​មាន​ស្វាមី​ឈ្មោះ សាំង សន។ លោកស្រី ហង្ស សោភ័ណ្ឌ មាន​លោក​ឪពុក​​​ឈ្មោះ ឈិត សេង ​និង​អ្នក​​ម្ដាយ​ឈ្មោះ បាវ គឹម និង​មាន​បងប្អូនចំនួន៧នាក់។ លោកស្រី ហ្សង សោភណ្ឌ័ ហៅ​ឡើយ ជា​កូន​ស្រី​ទី១​ ប្អូនស្រី​ទី២​ឈ្មោះ ឈិត ងូក ប្អូនប្រុស​ទី៣​ឈ្មោះ ឈិត សោភា ហៅ ម៉ាន ប្អូនស្រី​ទី៤​ឈ្មោះ ឈិត សុខុម ប្អូនស្រី​ទី៥​ឈ្មោះ ឈិន លៀង ប្អូនប្រុស​ទី​៦ឈ្មោះ​ ឈិត សារឿន និង​ប្អូនប្រុស​ទី៧​ឈ្មោះ ឈិត វណ្ណៈ

មុនឆ្នាំ១៩៧០ គ្រួសារ​លោកស្រី ហង្ស សោភណ្ណ័ ហៅ​ឡើយ រស់នៅ​ខេត្ត​តាកែវ ដែល​មាន​លោក​ឪពុក​ធ្វើ​ជា​ប៉ូលិស ចំណែក​ម្ដាយ​ធ្វើ​ជា​មេផ្ទះ។ ឆ្នាំ១៩៧០ លោកស្រី​​ ហង្ស សោភ័ណ្ឌ និង​ស្វាមី បាន​មក​រស់នៅ​ខណ្ឌ​ទួលគោក ដោយ​ប្រកបរបរ​ជា​អ្នក​បើក​ឡាន​ឲ្យ​សាលាក្រុង​ភ្នំពេញ។ ​ ក្រោយមក​ប៉ុលពត​បាន​ជ្រើសរើស​ប្អូនប្រុស​ឈ្មោះ ឈិត សោភា ហៅ​ម៉ាន ឲ្យ​ទៅ​ធ្វើ​ជា​ហាន ដោយ​ចាកចេញ​ពី​ស្រុកកំណើត​ទៅ​ម្ដុំ​កំពង់ត្រឡាច ខេត្ត​កោះកុង ហើយ​ក៏​បាត់​ដំណឹង និង​បាន​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។ ចំណែក​ប្អូនប្រុស​ឈ្មោះ ឈិត សារឿន បាន​បួស​ជា​សង្ឃ​នៅ​វត្ត​និរោធ និង​បាន​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។ ចំណែក​ប្អូនស្រី​ឈ្មោះ ឈិត សុខុម និង​កូនស្រី ២នាក់ ជាមួយ​​ស្វាមី ឈ្មោះ ប៉ែន យឿន បាន​រត់​ទៅ​នៅ​ស្រុកកំណើត​ខាង​ស្វាមី​ឯ​​ខេត្ត​ព្រៃវែង និង​បាន​បាត់​ដំណឹង​រហូត​មក​ដល់​បច្ចុប្បន្ន។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ឈិត សោភា ហៅ​ម៉ាន លោកស្រី ឈិត សុខុម និងលោក ឈិត សារឿន ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​​លោក ឈិត សោភា ហៅ​ម៉ាន លោកស្រី ឈិត សុខុម និងលោក ឈិត សារឿន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣២៥
ម្សិលមិញ ២៦
សរុប ៣៧២៨៧