ករណី​លេខ B០០១ ដំណើររឿង លោកស្រី ឡុង សុគន្ធ ស្វែងរក​កូនស្រី​ឈ្មោះ ជីវ សុគន្ធា

 លោកស្រី ឡុង សុគន្ធ ​មាន​ស្រុកកំណើត​នៅ​​ខេត្ត​កណ្ដាល។ លោកស្រី ឡុង សុគន្ធ មាន​ស្វាមី​ឈ្មោះ ជីវ យន់អេង និង​មាន​កូន​ចំនួន​៥​នាក់។ កូនស្រី​ទី១​ឈ្មោះ ជីវ សុគន្ធារី ហៅ មុំ កូនស្រី​ទី២​ឈ្មោះ ជីវ សុគន្ធា ហៅ ម៉ាច កូនប្រុស​ទី៣​ឈ្មោះ ជីវ សុវណ្ណរ៉ា ហៅ លីន ​កូនស្រី​ទី៤​ឈ្មោះ ជីវ សុវណ្ណារី ហៅ ឡែន និង​​កូនប្រុស​ទី៥​ឈ្មោះ ជីវ បញ្ញា ហៅ លាភ។ លោកស្រី​ ជីវ សុគន្ធា ហៅ​ ម៉ាច ​​ជា​កូនស្រីទី២​ ​បានបែក​ពី​គ្រួសារ ​ដោយសារ​បងប្អូន​ជីដូន​១ម្នាក់​មាន​ឈ្មោះ ស្រី បាន​យក​​ទៅ​លេង​ផ្ទះ​ជីដូន ​នៅ​​ម្ដុំ​ផ្សារ​អូឡាំពិក។

           ១៧ មេសា ១៩៧៥ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ លោកស្រី ឡុង សុគន្ធ​គ្រាន់​តែ​​បាន​ដឹង​ថា កូន​ស្រី​ទី​២​ និង​បងប្អូន​ជីដូន​មួយ​ឈ្មោះ ស្រី ត្រូវ​បាន​ពួក​ប៉ុលពត​​ជម្លៀស​ចេញ​ទី​ខេត្ត​ក្រចេះ។

          ​កម្មវិធី​មនុស្សធម៌ « នេះ​មិនមែន​ជា​សុបិន » សូម​ប្រកាស​ស្វែងរក​លោកស្រី ជីវ សុគន្ធា ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោកស្រី ជីវ សុគន្ធា បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ « នេះ​មិនមែន​ជា​សុបិន » តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

          កម្មវិធី​មនុស្សធម៌ « នេះ​មិនមែន​ជា​សុបិន » ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៧
ម្សិលមិញ ៥៣
សរុប ៣៥៨១