ករណី​លេខ B០០៤ ដំណើររឿង លោក ហង្ស សីហា ស្វែងរក​ឪពុក​ឈ្មោះ អ៊ុន ហេង​

            លោក ហង្ស សីហា ភេទប្រុស អាយុ ២៦ឆ្នាំ មាន​​លោក​ឪពុក​ឈ្មោះ អ៊ុន ហេង​និង​​អ្នក​ម្ដាយ​ឈ្មោះ ហង្ស ស៊ីយឿត ។ មុន​ឆ្នាំ១៩៧៥ លោកស្រី ហង្ស ស៊ីយឿត ព្រម​ទាំង​ក្រុម​គ្រួសារ​រស់​នៅក្នុង​ភូមិ​គារ៣ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង​។ លោក​ឪពុក​អ្នក​ម្ដាយ​របស់​លោកស្រី ហង្ស ស៊ីយឿត​​​បាន​ស្លាប់​នៅ​ក្នុង​សម័យ​សង្គ្រាម ។ ​ក្រោយ​ពេល​ប្រទេស​មាន​សន្ដិភាព ​លោកស្រី ហង្ស ស៊ីយឿត បាន​រត់​ទៅ​នៅ​ជំរុំ​សាយធូ ជា​មួយ​បងស្រី​ឈ្មោះ ហង្ស ស៊ីយឿន។ រស់នៅ​ទី​នោះ លោកស្រី ហង្ស ស៊ីយឿត​បាន​រៀបការ​ជាមួយ​លោក អ៊ុន ហេង និង​ទទួល​បាន​កូន​ប្រុស​ម្នាក់។ ចំណង​អាពាហ៍ពិពាហ៍​នេះ​មិន​បាន​ស្ថិតស្ថេរ​យូរ​នោះ​ទេ។ លោក អ៊ុន ហេង បាន​ចាក​ចេញ​ទៅ​រស់នៅ​ក្នុង​ជំរំ​មួយ​​ផ្សេង​ទៀត។ ចាប់តាំង​ពី​ពេល​នោះ​មក លោកស្រី ហង្ស ស៊ីយឿត និង​កូន​ប្រុស​​បាន​បាត់​​ដំណឹង​លោក អ៊ុន ហេង​រហូត​មក​ដល់​បច្ចុប្បន្ន។
 
​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក អ៊ុន ហេង ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៨៦ ប្រសិន​បើ​​លោក អ៊ុន ហេង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៧៨
ម្សិលមិញ ៥៣
សរុប ៣៥៧២