ករណី​លេខ ០៣៩ លោកស្រី បូ នាង ស្វែងរក​បងស្រី​ឈ្មោះ បូ ខន​

លោកស្រី បូ នាង មាន​អាយុ ៤៦​ឆ្នាំ ​មាន​​លោក​ឪពុក​ឈ្មោះ បូ បឿន ​អ្នក​ម្ដាយ​ឈ្មោះ ម៉ៅ ភុន និង​មាន​បងប្អូន​ចំនួន​៨​នាក់។ បងស្រី​ទី១​ឈ្មោះ បូ ខន បងស្រី​ទី២​​ឈ្មោះ​ បូ ឃឿន បងស្រី​ទី៣​​ឈ្មោះ បូ ហេន បងស្រី​ទី៤​​ឈ្មោះ​ បូ រ៉ា លោកស្រី បូ នាង ជា​កូន​ទី៥ ប្អូនស្រី​ទី៦​ឈ្មោះ បូ ធី ​ប្អូនប្រុស​ទី៧​ឈ្មោះ បូ អៀន និង​ប្អូនស្រី​ទី៨​ឈ្មោះ បូ អ័ន​ ។

មុន​ឆ្នាំ ១៩៧៥ លោកស្រី បូ នាង ​រស់នៅ​ជុំ​គ្នា​ក្នុង​ខេត្ត​កំពង់ធំ។ ​លោកស្រី បូ ខន បាន​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ជា​កងឈ្លប​ជាមួយ​ខ្មែរ​ក្រហម នៅ​ចាក់អង្រែលើ ក្នុង​ទីក្រុង​ភ្នំពេញ។ ចំណែក​ឯ​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម​ដដែល។​ ចាប់តាំង​ពី​ពេល​នោះ​មក​ លោកស្រី បូ នាង បាន​បែក​ពី​បងស្រី បូ ខន រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោកស្រី បូ ខន ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោកស្រី បូ ខន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩៧
ម្សិលមិញ ៥៣
សរុប ៣៥៩១