ករណី​លេខ ០៣៣ លោកស្រី យីម សូផាត ហៅក្រៅ ស្រីមុំ ស្វែងរក​ឪពុក​ឈ្មោះ ហូ គីមយឹម​

លោកស្រី យឹម សូផាត ហៅ ស្រីមុំ មាន​លោក​ឪពុក​ឈ្មោះ ហូ គីមយឹម ​អ្នក​ម្ដាយ​ឈ្មោះ ម៉ៅ មិន​ និង​មាន​បងប្អូន​ចំនួន​២​នាក់។ បងប្រុស​ទី១​ឈ្មោះ សារាយអណ្ដែត និង​លោកស្រី យីម សូផាត ហៅ ស្រីមុំ ជា​កូន​ទី២ ។

ឆ្នាំ១៩៨១ លោក ហូ គីមយឹម បាន​ចាកចេញ​ពី​ស្រុកកំណើត​ខាង​ប្រពន្ធ​ក្នុង​ខេត្ត​តាកែវ​មក​ភ្នំពេញ តាំង​ពី​លោកស្រី យឹម សូផាត ហៅ ស្រីមុំ មាន​វ័យ​នៅ​តូច​មក​ម្ល៉េះ ។ ក្រោយ​មក លោកស្រី​ធ្លាប់​បាន​ទទួល​ដំណឹង​ថា លោក​ឪពុក​បាន​ទៅ​ស្វែងរក​​កូនៗ​នៅ​ឯ​ស្រុក​កំណើត​ដែរ ប៉ុន្តែ​មិន​បាន​ជួប។ លោកស្រី យឹម សូផាត ​ធ្លាប់​បាន​ទទួល​ដំណឹង​ថា​លោក​​ឪពុក​បាន​រៀបការ​ប្រពន្ធ​ថ្មី និង​​បាន​ធ្វើ​ជា​ជាង​មាស​នៅ​ក្នុង​​ផ្សារ​ច្បារ​អំពៅ។ តាំង​ពី​​ចាប់​កំណើត​​រហូត​មក​ដល់​បច្ចុប្បន្ន​ លោកស្រី យឹម សូផាត មិន​ដែល​បាន​​ស្គាល់​​មុខ​ឪពុក​ម្ដង​ណា​ឡើយ​នោះ​ទេ​។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោក ហូ គីមយឹម ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៨១ ប្រសិន​បើ​​លោក ហូ គីមយឹម បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩២
ម្សិលមិញ ៥៣
សរុប ៣៥៨៦