ករណី​លេខ ០៣១ លោក សួន សំណាងពលី ស្វែងរក​សាច់ញាតិ​

លោក សួន សំណាងពលី មានលោក​​ឪពុក​ឈ្មោះ សួន សៀន ​អ្នក​ម្ដាយ​ឈ្មោះ សាម នាង ​និង​មាន​បងប្អូន​ចំនួន​៥​នាក់។ លោក សួន សំណាងពលី ជា​កូន​ទី​១ ​កូន​ទី២ឈ្មោះ សួន សំណារ៉េត ​កូន​ទី៣ឈ្មោះ សួន សម្បត្តិ ​​កូន​ទី៤ឈ្មោះ សួន សំណាវុធ ​និង​​កូន​ទី៥ឈ្មោះ សួន​ ស្រី​លោក​​ឪពុក​​​មាន​មុខ​របរ​ជា​ទាហាន ​ចំណែក​អ្នក​ម្ដាយ​​​បម្រើការ​នៅ​ធនាគារ​ជាតិ។

កាលសម័យ លន់នល់ គ្រួសារ​របស់​លោក សួន សំណាងពលី រស់នៅ ម្ដុំ​ពោធិចិនតុង ​ទីក្រុង​ភ្នំពេញ លោក សួន សំណាងពលី មាន​ពូ​បង្កើត​ម្នាក់​ឈ្មោះ គូ ​​។ លោកពូ គូ មាន​មុខរបរ​ជា​អ្នក​បើក​យន្តហោះ​ប្រដេញ​នៅ​សម័យ​លន់នល់លោក សួន សំណាងពលី មិន​ចាំ​ថា ម្ដាយ​ឪពុក​របស់​លោក​មាន​បង​ប្អូន​បង្កើត​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ​ ព្រោះ​ពេល​នោះ​គាត់​នៅ​តូច​ពេក ។

ឆ្នាំ​១៩៧៥ ប៉ុលពត​​បាន​ជម្លៀស​គ្រួសារ​របស់​លោក​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ចំណែក​សាច់ញាតិ​ខាង​លោក​ឪពុក​និង​អ្នក​ម្ដាយ​​​​មិន​​ត្រូវ​​​បាន​ជម្លៀស​ចេញ​​ទៅ​ជាមួយ​ទេ​គ្រួសារ​​របស់​លោក​នោះ​ទេ។ ​ចាប់​ពី​ពេល​នោះ​មក​ លោក សួន សំណាងពលី បាន​បាត់​ដំណឹង​ពី​​សាច់ញាតិ រហូត​មក​ដល់​ពេល​សព្វថ្ងៃ ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​សាច់ញាតិ​ខាងឪពុក​ម្ដាយ​ របស់​លោក សួន សំណាងពលី ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោក គូ និង​សាច់ញាតិ​ខាង​ឪពុក​ម្ដាយ​របស់​លោក បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩០
ម្សិលមិញ ៥៣
សរុប ៣៥៨៤