ករណី​លេខ ០៣៥ លោក តឹក ទ្រី ស្វែងរក​ឪពុក​ និង​ប្អូនប្រុសស្រី

លោក តឹក ទ្រី មានលោក​ឪពុក​ឈ្មោះ ក្វា តឹក អ្នក​ម្ដាយ​ឈ្មោះ តាំង សុហេង និង​មាន​បងប្អូន​ចំនួន​៥​នាក់។ បងប្រុស​ទី១​ឈ្មោះ តឹក ម៉េង លោក តឹក ទ្រី ជា​កូន​​ប្រុស​ទី២​ ប្អូនស្រី​ទី៣​ឈ្មោះ តឹក អេង ប្អូនប្រុស​ទី៤​ឈ្មោះ​​ តឹក ហ៊ុយ និង​ប្អូន​ពៅ​ មិន​ចាំ​ឈ្មោះ ។

មុន​ឆ្នាំ១៩៧៥ ​លោក​ឪពុក​ប្រកប​របរ​ជា​ពេទ្យ​ព្យាបាល​ជំងឺ​ ​អ្នក​ម្ដាយ​ជា​អ្នក​លក់​ត្រី​ក្នុង​ផ្សារ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ខែ​មេសា ឆ្នាំ១៩៧៥ ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន រួម​ទាំង​គ្រួសារ​របស់​លោក តឹក ទ្រី​​ចេញ​ពី​ស្រុក​អូរជ្រៅ​ទាំង​អស់។ ​ប្អូន​ពៅ​​ មិន​ចាំ​ឈ្មោះ បាន​​ស្លាប់​ដោយសារ​តែ​ជំងឺ។ ក្រោយ​មក ​​អ្នក​ម្ដាយ​តាំង សុហេង ក៏​បាន​ស្លាប់​នៅ​ទី​នោះ​ដែរ ដោយសារ​អត់​អាហារ​បរិភោគ។ ចុង​ឆ្នាំ​១៩៧៦ បង​ប្រុស​ឈ្មោះ តឹក ម៉េង ក៏​បាន​​ស្លាប់​ដោយសារ​តែ​ជំងឺ​ដែរ។ ​ លោក តឹក ទ្រី ត្រូវ​គេ​ហៅ​ចូល​កង​ចល័ត​កុមារ​ម្នាក់​ឯង ចំណែក​ឪពុក​​ និង​ប្អូន​ប្រុស​ស្រី មក​នៅ​ក្នុង​សហករណ៍​ភូមិ​ក្ដុលតាហែន ខេត្ត​បាត់ដំបង​ដដែល​។

ឆ្នាំ១៩៧៩ កងទ័ព​ចូល​រំដោះ​មាន​ភាព​ច្របូកច្របល់ លោក តឹក ទ្រី ក៏​រត់​តាម​អ្នក​ភូមិ​មក​នៅ​ចុង​អាង​សង្កែវា ឃុំ​បវិល ខេត្ត​បាត់ដំបង។ ចំណែក​ឪពុក និង​បង​ប្អូន​ទៅ​នៅ​ក្នុង​ភូមិ​កំពង់ភ្នៅ ឃុំ​បវិល ​ដែល​នៅ​ជិត​គ្នា​។ លោក តឹក ទ្រី ទៅ​មក​រក​ឪពុក ​និង​ប្អូនៗ​ជា​ធម្មតា។ ប្រហែល​ជា​៣​ទៅ​៤​ខែ​ក្រោយ​មក ​លោក​បាន​ទៅ​រក​ឪពុក​ ​ប៉ុន្តែ​មិន​បាន​ជួប​ទេ។ ចាប់​ពី​ពេល​នោះ​មក លោក តឹក ទ្រី ​បាន​បាត់​ដំណឹង​លោក​​ឪពុក និង​ប្អូន​ប្រុស​​ស្រី​រហូត​មក​ដល់​សព្វថ្ងៃ​។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ក្វា តឹក លោកស្រី តឹក អេង និង​លោក តឹក ហ៊ុយ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ក្វា តឹក លោកស្រី តឹក អេង និង​លោក តឹក ហ៊ុយ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៩៣
ម្សិលមិញ ៥៣
សរុប ៣៥៨៧