ករណី​លេខ ០២៩ លោក ស៊ុន ភី ស្វែងរក​ក្រុម​គ្រួសារ​

លោក ស៊ុន ភី មាន​​​លោក​ឪពុក​ឈ្មោះ ស៊ុន ហួ ​អ្នក​ម្ដាយ​ឈ្មោះ ធី និង​មាន​បងប្អូន​ចំនួន​៧​នាក់។ បងប្រុស​ទី១​ឈ្មោះ ស៊ុន ហ៊ួង បងស្រី​ទី២​ឈ្មោះ​ ស៊ុន រិន បងប្រុស​ទី៣​ឈ្មោះ ស៊ុន​ពន្លក បងស្រី​ទី៤​​ឈ្មោះ ស៊ុន នឿន លោក ស៊ុន ភី ជា​កូន​ទី៥ ប្អូនប្រុស​ទី៦​ឈ្មោះ ស៊ុន ផៃ និង​ប្អូនស្រី​ទី៧​​

ឈ្មោះ ស៊ុន ផល ។

មុន​ឆ្នាំ​១៩៧៥ ​លោក ស៊ុន ភី ​​ចាំ​ថា​​គ្រួសារ​របស់​លោក​រស់នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​ ប៉ុន្តែ​លោក​មិន​ស្គាល់​ឈ្មោះ​ភូមិ​ស្រុក​ទេ​​​។

ខែ​មេសា ឆ្នាំ១៩៧៥ ប៉ុលពត បាន​ជម្លៀស​គ្រួសារ​លោក ស៊ុន ភី ចេញពី​ស្រុក​កំណើត​មក​នៅ​ធ្វើការ​ក្នុង​រោងចក្រ​ស្ល​ដែក នៅ​ឫស្សីកែវ​ ទីក្រុង​ភ្នំ​ពេញ។ ឆ្នាំ​១៩៧៦ ខ្មែរ​ក្រហម​បាន​​បញ្ជូន​គ្រួសារ​លោក​ទាំង​អស់​​ទៅ​ដាក់​គុក​ព្រៃ​ស​​។ រយៈពេល៤ទៅ ៥ថ្ងៃ ក្រោយ​មក​កងទ័ព​ក៏បាន​ជញ្ជួន​លោក ស៊ុន ភី និង​បងស្រី​ ស៊ុន នឿន មក​ធ្វើការ​ជា​ក្រុម​កុមារ​បោស​សំអាត​ក្នុង​ព្រះបរមរាជវាំង និង​វិមាន​ឯករាជ្យ។ ចំណែក ឪពុកម្ដាយ​និង​បង​ប្អូន​លោក​​នៅ​ក្នុង​មន្ទីរឃុំឃាំង​ព្រៃ​ស។

ក្រយ​មក​ទៀត​ក្នុង​ឆ្នាំ១៩៧៧ ប៉ុលពត​បាន​បញ្ជូន​​លោក ស៊ុន ភី និង​​បងស្រី​ ស៊ុន នឿន​ មក​វៃ​ថ្មភ្នំ ​នៅ​ភ្នំស ស្រុក​រមាស ខេត្ត​កំពត​។ រហូត​មក​ដល់​ឆ្នាំ​១៩៧៨ កងទ័ព​ខ្មែរ​ក្រហម​បាន​បញ្ជូន​​លោក ស៊ុន ភី និង​បងស្រី​មក​នៅ​ភូមិ​លាជ ខេត្ត​ពោធិ៍សាត់ ដើម្បី​លើក​ទំនប់។ ​

ឆ្នាំ​១៩៧៩ ពេល​ដែល​កងទ័ព​ចូល​រំដោះ​កម្ពុជា សភាពការណ៍​ក៏​ច្របូកច្របល់ ​លោក ស៊ុន ភី ក៏​បាន​បែក​ពី​បងស្រី ស៊ុន នឿន នៅ​ភូមិ​លាជ​ ខេត្ត​ពោធិ៍សាត់ ។ ចាប់​តាំងពី​ពេល​នោះ​មក លោក ស៊ុន ភី បាន​បែក​ពី​បងស្រី និង​​គ្រួសារ​រហូត​មក​ដល់​​​បច្ចុប្បន្ន ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោក ស៊ុន ហួ លោកស្រី ធី លោក ស៊ុន ហ៊ួង លោកស្រី​ ស៊ុន រិន លោក ស៊ុន ពន្លក លោកស្រី​ ស៊ុន នឿន លោក ស៊ុន ផៃ និង​លោក ស៊ុន ផល ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ក្វា តឹក លោកស្រី តឹក អេង និង​លោក តឹក ហ៊ុយ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៦
ម្សិលមិញ ៥៣
សរុប ៣៥៨០