ករណី​លេខ ០៣០ លោក កៅ ជុំ ហៅ កាវ ជុង ស្វែងរក​ឪពុក​ម្ដាយ​ និង​បងប្អូន​ទាំង​បួន

លោក កាវ ជុំ ហៅ វិញ ជុង មាន​អាយុ​៤៨​ឆ្នាំ។ លោកមាន​ឪពុក​ឈ្មោះ ឡា កាន់ ហៅ ឡា កាវ ​ជា​ជនជាតិ​ចិន ម្ដាយ​មិន​បាន​ចាំ​ឈ្មោះ និង​មាន​បងប្អូន​ចំនួន​៦​នាក់។ បងប្រុស​ទី១​ឈ្មោះ វិញ ឈឺន ហៅ កាវ ឈឺន លោក កាវ ជុង ជា​កូន​​ប្រុស​ទី២​ ប្អូនប្រុស​ទី៣​ឈ្មោះ វិញ ជី ហៅ កាវ ជី ប្អូនស្រី​ទី៤​ឈ្មោះ វិញ ហ្វាន់ ហៅ កាវ វ៉ាន់ ប្អូនប្រុស​ទី៥​​ឈ្មោះ វិញ ចៅ ហៅ កាវ ចៅ និង​ប្អូនប្រុស​ទី៦​ មិន​ចាំ​ឈ្មោះ ។

មុនឆ្នាំ១៩៧៥ គ្រួសារ​លោក កាវ ជុង រស់នៅផ្ទះលេខ៧៣ ម្ដុំ​​ផ្សារ​ថ្មី ខាងកើត​បេនឡាន​សុរិយា ទីក្រុង​ភ្នំពេញ។ ឪពុក​​ជា​អ្នក​​លក់​ចាប់ហួយ​នៅ​ផ្សារ​ចាស់ ​​​ម្ដាយ​ធ្វើ​ការ​​នៅ​ផ្ទះ​បារាំង ដែល​​ស្ថិត​នៅ​​ជិត​ស្ពាន​ជ្រោយចង្វា។ ឯ​បងប្អូន​​ផ្សេង​ទៀត​នៅ​ជាមួយ​លោកយាយ​ខាង​ឪពុក​នៅ​ផ្ទះ​ផ្សារ​ថ្មី។ ​ចំណែក លោក កាវ ជុង បាន​ទៅ​លេង​​​ផ្ទះ​ម្ដាយមីង ដែល​ជា​​អ្នក​ផលិត​មី​សរសៃ​លក់​បោះ​ដុំ​ នៅ​ក្រោយ​វាំង។ ១៧ មេសា ១៩៧៥ ប៉ុលពត​​​បាន​​ជម្លៀស​​លោក កាវ ជុង ​​ជាមួយ​គ្រួសារ​​ម្ដាយមីង​ដែល​នៅ​ផ្ទះ​ខាង​ក្រោយ​វាំង ចំណែក លោក​ឪពុក​អ្នក​ម្ដាយ លោក​យាយ និង​បងប្អូន​ផ្សេង​ទៀត មិន​ដឹង​ជា​ត្រូវ​ជម្លៀស​ចេញ​​​ទៅ​ទី​ណា​នោះ​ទេ។ ពេល​នោះ​ លោក កាវ ជុង មាន​អាយុ​ត្រឹម​តែ​១៤ឆ្នាំ​ប៉ុណ្ណោះ ចាប់តាំង​ពី​ពេលនោះ​មក លោក កាវ ជុង បាន​បាត់​ដំណឹង​ឪពុក​ម្ដាយ​ និង​បងប្អូន​ទាំងបួន​នាក់​រហូត​មក​ដល់​សព្វថ្ងៃ។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ឡា កាន់ ហៅ ឡា កាវ លោក វិញ ឈឺន ហៅ កាវ ឈឺន លោក វិញ ជី ហៅ កាវ ជី លោកស្រី វិញ ហ្វាន់ ហៅ កាវ វ៉ាន់ លោក វិញ ចៅ ហៅ កាវ ចៅ ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ប្រសិន​បើ​​លោក ឡា កាន់ ហៅ ឡា កាវ លោក វិញ ឈឺន ហៅ កាវ ឈឺន លោក វិញ ជី ហៅ កាវ ជី លោកស្រី វិញ ហ្វាន់ ហៅ កាវ វ៉ាន់ លោក វិញ ចៅ ហៅ កាវ ចៅ បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨៥
ម្សិលមិញ ៥៣
សរុប ៣៥៧៩