ការ​ជួបជុំ​​គ្រួសារ​លើក​ទី៤១៖ លោក ហេង ហិម៉ាលី ជួបជុំ​​​ម្ដាយមីង

លោក ហេង ហិម៉ាលី ហៅ​លីន ​មាន​លោក​​ឪពុក​ឈ្មោះ ហេង ទូច អ្នក​​ម្ដាយ​ឈ្មោះ ឡាច សារុន ​និង​មាន​បងប្អូន​​​ចំនួន៣នាក់ គឺ​បងស្រី​ទី​១​ឈ្មោះ ហេង ខារ៉ានី ហៅ​ឡៃ​ លោក​ ហេង ហិម៉ាលី ហៅ​លីន ​ជា​កូន​ប្រុស​ទី​២ និង​ប្អូន​ស្រី​ទី​៣​ឈ្មោះ ហេង ចរិយា ហៅ​ឡា​។ មុន​ឆ្នាំ​១៩៧០ ​គ្រួសារ​លោក​ ហេង ហិម៉ាលី រស់នៅ​ជុំ​គ្នា​នៅ​មុខ​រោងកុន កំពូល​ពេជ្រ ទីក្រុង​ភ្នំពេញ​។ លោក​ឪពុក​​បម្រើ​ការ​នៅ​ឧតុនិយម នៅ​ម្ដុំ​ពោធិចិនតុង។ ​ក្រោយ​មក​ក្នុង​​ឆ្នាំ​១៩៧០ ​លោក​ឪពុក​បាន​ចូល​បម្រើការ​ជា​​ទាហាន​នៅ​​បន្ទាយ​នៅ​ម្ដុំ​ពោធិចិនតុង និង​បាន​​ប្ដូរ​មក​រស់នៅ​​ម្ដុំ​​ពោធិចិនតុង​វិញ​ដែរ។​

         ក្រោយមក​ទៀត ​លោក​ឪពុក​អ្នក​ម្ដាយ​​បាន​លែងលះ​គ្នា ​ចំណែក​​​កូនៗ​ទាំង​អស់​​បាន​ទៅ​​រស់នៅ​ជាមួយ​​អ្នក​ម្ដាយ​។ ឆ្នាំ​១៩៧១ ម្ដាយ​លោក​បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើត​​ឯ​ភូមិ​ចុង​ថ្នល់ ឃុំ​បារាយណ៍ ស្រុក​ទ្រាំង ខេត្ត​តាកែវ​វិញ។ ​​​​បងស្រី​ទី​១​ឈ្មោះ ហេង ខារ៉ានី ហៅ​ឡៃ​ ​និង​ប្អូន​ស្រី​ទី​៣​ឈ្មោះ ហេង ចរិយា ហៅ​ឡា បាន​នាំ​គ្នា​ជិះ យន្តហោះ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​​មក​​សួរ​សុខទុក្ខ​​លោក​ឪពុក ចំណែក​លោក ហេង ហិម៉ាលី​​​រស់នៅ​ជាមួយ​ម្ដាយ​មីង និង​ឪពុកមា ក្នុង​ខេត្ត​តាកែវ​ដដែល។ ចាប់​តាំងពី​នោះ លោក ហេង ហិម៉ាលី ​​បាន​បែក​ពី​​លោក​ឪពុក បងស្រី និង​ប្អូនស្រី​រហូត​ដល់​បច្ចុប្បន្ន ។

​​​​

         ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​​លោកស្រី ហេង ញឹប ដែល​ត្រូវ​ជា​ម្ដាយ​មីង និង​ជា​ប្អូន​ស្រី​​របស់​លោក​ឪពុក ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្តព្រៃវែង។

        សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោក ហេង ហិម៉ាលី​ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤៣
ម្សិលមិញ ២២៥
សរុប ១៤៩២៨៥