ការ​ជួបជុំ​​គ្រួសារ​លើក​ទី៤០៖ លោក គង់ សុវណ្ណដារ៉ា ជួបជុំ​​ម្ដាយ និង​​បងប្អូន

លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា មានលោក​ឪពុក​ឈ្មោះ គង់ សាបុង អ្នក​​ម្ដាយ​ឈ្មោះ តូច រឺន ​និង​មាន​បងប្អូន​បង្កើត​សរុប​ទាំងអស់​ចំនួន១១នាក់ បងប្រុស​​ទី​១​ឈ្មោះ ​គង់ សារ៉ាផាត់ ហៅ​ចឺម បងប្រុស​ទី​១​ឈ្មោះ គង់ សារ៉ាភី ហៅ​ក្អិត បង​ស្រី​ទី​៣​ឈ្មោះ គង់ ដាវ៉ារី ហៅ​ក្អាត បងស្រី​ទី​៤​ឈ្មោះ គង់ ដាវ៉ាន់ណា ហៅ​ខ្វិត​ លោក​ គង់ វណ្ណដារ៉ា ហៅ ង៉ា ​ជា​កូន​ប្រុស​ទី​៥ ប្អូន​​ស្រី​ទី​៦​ឈ្មោះ គង់ ដាវ៉ាន់ណី ហៅ​ណី ប្អូន​ប្រុស​ទី​៧​ឈ្មោះ គង់ គន់ធី ហៅ​ធី ​ប្អូន​ប្រុស​ទី​៨​ឈ្មោះ គង់ ភារម្យ ហៅ​ភារម្យ ប្អូន​ស្រី​ទី​៩​ឈ្មោះ គង់ គន់ទូច ប្អូន​ប្រុស​ទី​១០​ឈ្មោះ គង់ ត្រសុំ ​និង​ប្អូន​ប្រុស​ទី​១១​​​ឈ្មោះ គង់ ត្រសុះ។​ មុន​ឆ្នាំ១៩៧៥ ក្រុម​គ្រួសារ​​លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា រស់នៅ​ជុំ​គ្នា នៅ​ភូមិ​ស្វាយ​ពពែ សង្កាត់​គីឡូលេខ៧ ខណ្ឌ​ចំការមន ក្រុងភ្នំពេញ។ លោក​​ឪពុក​ប្រកប​របរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ដំឡើង​ឡាន​ World Vegen​ចំណែក​អ្នក​ម្ដាយ​ឈ្មោះ តូច រឺន ជា​មេផ្ទះ​។

        ក្នុង​ឆ្នាំ១៩៧៣ បងប្រុស​ទី​២ឈ្មោះ គង់ សារ៉ាភី ហៅ ក្អិត បាន​ទៅ​រស់នៅ​ខេត្ត​បាត់ដំបង ជា​មួយ​ម្ដាយ​មីង​ខាង​ម្ដាយ​ឈ្មោះ តូច រឿន។ ​ឆ្នាំ​១៩៧៤ លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា បាន​ផ្លាស់​ពី​សាលា​ស្វាយពពែ​ទៅ​រៀន​នៅ​សាលា​ចាក់​អង្រែ​វិញ ដោយ​​ស្នាក់​នៅ​ក្នុង​វត្ត។ ពេល​ណា​ដែល​ទំនេរ​ពី​ការ​សិក្សា លោក​បាន​មក​លេង​ផ្ទះ​ម្ដងម្កាល​ដែរ។ ​​ឆ្នាំ​១៩៧៥ ​ប៉ុល​ពត​បាន​ជម្លៀស​​​លោក គង់ វណ្ណដារ៉ា ហៅ​ង៉ា ​ចេញ​​ពី​ទីក្រុង​ភ្នំពេញ។ លោក គង់ វណ្ណដារ៉ា​មិន​អាច​​ត្រឡប់​ទៅ​​ស្វែងរក​លោក​ឪពុក​អ្នក​ម្ដាយ និង​បងប្អូន​ដែល​កំពុង​តែ​រស់នៅ​​ឯ​ម្ដុំ​វត្ត​ស្វាយពពែ ហើយ​ក៏​បាន​បាត់​ដំណឹង​គ្រួសារ​រហូត។

​​        ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ម្ដាយ តូច រឺន និង​​បងប្អូន​​ចំនួន​៩​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​បាត់​ដំបង។ ​តាម​ពិត លោក គង់ វណ្ណដារ៉ា មាន​បងប្អូន​ទាំង​អស់​ចំនួន​១២​នាក់ ព្រោះ​អ្នក​ម្ដាយ​បាន​ផ្ដល់​កំណើត​​ដល់​កូនប្រុស​ទី១២ឈ្មោះ គង់ រិទ្ធី ម្នាក់​ទៀត ក្រោយ​ពេល​​បាត់​ដំណឹង​លោក គង់ វណ្ណដារ៉ា។ ​​

        សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោក​ គង់ វណ្ណដារ៉ា ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៤១
ម្សិលមិញ ២២៥
សរុប ១៤៩២៨៣