ករណី​លេខ ០១២ ដំណើររឿង លោកស្រី ខន ស្រីមុំ ស្វែងរក​បងប្រុស ខាន់ ចាន់នី ​អ៊ំប្រុស ខាន់ ឃី ​និង​ម្ដាយ​មីង​ឈ្មោះ ខាន់ នាង

លោកស្រី ខន ស្រីមុំ មាន​លោក​ឪពុក​​ឈ្មោះ ខាន់ ខន និង​អ្នក​​ម្ដាយ​ឈ្មោះ ​ខាន់ ចំរើន។ លោកស្រី មាន​បងប្អូន​ចំនួន​២​នាក់ គឺ​បងប្រុស​ទី​១​ឈ្មោះ ខន ​ចាន់នី និង​លោកស្រី ខន ស្រីមុំ​ជា​​កូន​ស្រី​ពៅ។ ​គ្រួសារ​របស់​លោកស្រី ខន ស្រីមុំ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាមួយ​លោក​តា ខាន់ លោកយាយ ណយ មីង​ ខាន់ នាង ពូ ខាន់ រ៉េត ពូ ខាន់ ថុន និង​ពូ ខាន់ ធឿន​។ ចំណែក​អ៊ំ​ប្រុស ខាន់ ឃី​វិញ ​​មាន​មុខ​របរ​​ជាជាង​​ជួសជុល​ឡាន​នៅ​ខេត្ត​បាត់ដំបង។​ ប៉ុលពត​បាន​ជម្លៀស​គ្រួសារ​របស់​លោកស្រី ខន ស្រីមុំ​ទៅ​រស់នៅ​ខេត្ត​ពោធិ៍សាត់។ សមាជិក​​គ្រួសារ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយ​នៅ​សល់​តែ​ម្ដាយ​​មីង​ឈ្មោះ ខាន់ នាង បងប្រុស ខាន់ ចាន់នី និង​​​លោកស្រី ខន ស្រីមុំ។ ម្ដាយមីង ខាន់ នាង​បាន​បាត់​ដំណឹង​​តាំង​ពី​​អ្នក​ម្ដាយ ខាន់ ចំរើន​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៧៨។ ចំណែក អ៊ំប្រុស ខាន់ ឃី បាន​បាត់​ដំណឹង​តាំង​ពី​ឆ្នាំ​១៩៧៥។ លោកស្រី ខន ស្រីមុំ​បាន​​បែក​ជាមួយ​បងប្រុស ខាន់ ចាន់នី ដោយសារ​តែ​​បងប្រុស​ត្រូវ​ទៅ​តាម​​អ្នក​ចិញ្ចឹម​ផ្សេង​​គ្នា។ ​ ​​

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរកលោក ខាន់ ចាន់នី ​លោក ខាន់ ឃី ​និងលោកស្រី ខាន់ នាង ដែល​បាន​បែក​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​​លោក ខាន់ ចាន់នី ​លោក ខាន់ ឃី ​និង​លោកស្រី ខាន់ នាង បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទំនាក់ទំនង​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទំនាក់​ទំនង​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕

ដំណឹងថ្មី
សហការផលិតដោយ
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៨០
ម្សិលមិញ ៥៣
សរុប ៣៥៧៤