ការ​ជួបជុំ​​គ្រួសារ​លើក​ទី៣៩៖ លោក ឆោម ឆវ័ន ជួបជុំ​​​​សាច់ញាតិ​ខាង​ម្ដាយ

លោក ឆោម ឆវ័ន ហៅ​ប្រុស ​មាន​​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ចាំ​ឈ្មោះ និង​មាន​បងប្អូន​ចំនួន​៣​នាក់ គឺ​​បងស្រី​ទី១​ឈ្មោះ មុំ លោក​ ឆោម ឆវ័ន ហៅ​ប្រុស​ ជា​កូន​ប្រុស​ទី​​២ ​ប្អូន​ស្រី​ទី៣ឈ្មោះ ខ្នា ​ប្អូន​​ប្រុស​ទី៤ឈ្មោះ រិទ្ធ ​និង​​ប្អូន​ទី៥មិន​ចាំ​ឈ្មោះ។ មុន​ឆ្នាំ១៩៧៥ គ្រួសារ​របស់​លោក ឆោម ឆវ័ន ​រស់នៅ​​ក្នុង​ខេត្ត​កំពត ដោយ​មាន​​លោក​ឪពុក​​​ធ្វើ​ជា​ទាហាន។ ក្រោយមក លោក​ឪពុក​របស់​លោក ឆោម ឆវ័ន​​ ត្រូវ​គេ​ផ្លាស់​ឲ្យ​មក​បម្រើការ​​នៅ​អ្នកលឿង ខេត្ត​កណ្ដាល។

លោកស្រី គី​នីន ​ដែល​ត្រូវ​បងស្រី​របស់​អ្នក​ម្ដាយ​លោក ឆោម ឆវ័ន ក៏​បាន​ផ្លាស់​មក​រស់នៅ​ម្ដុំ​អ្នក​លឿង​ដែរ។ ក្រោយ​មក លោក​ឪពុក​របស់​លោក ឆោម ឆវ័ន ត្រូវ​របួស​ដោយ​សារ​គ្រាប់​ផ្លោង ហើយ​ត្រូវ​បញ្ជូន​​ទៅ​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ។ អ្នក​ម្ដាយ​​បាន​យក​បងស្រី​ទី​១ និង​ប្អូន​ចំនួន​៣​​នាក់​ទៅ​ជាមួយ ដោយ​ទុក​ឱ្យ​លោក ឆោម ឆវ័ន​រស់នៅ​ជាគ្រួសារ​អ៊ំស្រី គីនីន។ ​លោក ឆោម ឆវ័ន ព្រម​ទាំង​គ្រួសារ​អ៊ំស្រី គីនិន ត្រូវ​ជម្លៀស​ចេញ​ទៅ​រស់​ក្នុង​ខេត្ត​ព្រៃវែង និង​បន្ត​ទៅ​ខេត្ត​បាត់ដំបង។ ឆ្នាំ​១៩៧៩ ពេល​ប្រទេស​ត្រូវ​បាន​រំដោះ គ្រួសារ​អ៊ំស្រី​គីនីន និង​លោក ឆោម ឆវ័ន បាន​​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ នៅ​តាម​ផ្លូវ​​ធ្វើ​ដំណើរ លោក ឆោម ឆវ័ន បាន​វង្វេង​បែក​ពី​គ្រួសារ​អ៊ំស្រី គីនិន ដោយសារ​តែ​មាន​មនុស្ស​​​ធ្វើ​ដំណើរ​​យ៉ាង​ច្រើន​កកកុញ។

​​​​ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​បង​ប្រុស​ជីដូន​មួយ​ឈ្មោះ ឃូ តារា ដែល​ត្រូវ​ជា​​​កូន​ប្រុស​របស់​​អ៊ំស្រី គីនិន ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​កោះកុង។ តាម​ពិត​លោក ឆោម ឆវ័ន មាន​ឈ្មោះ​កំណើត​ថា គឹម សុផាត ហៅ​ប្រុស។

           សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោក ឆោម ឆវ័ន ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ៣៧
ម្សិលមិញ ២២៥
សរុប ១៤៩២៧៩