ការ​ជួបជុំ​​គ្រួសារ​លើក​ទី៣៧៖ លោកស្រី ឆោម លន់ ជួបជុំ​បងប្អូន​៥នាក់

លោកស្រី លន់ ហៅ ឆោម លន់ ​មាន​​​លោក​ឪពុក​មិន​ចាំ​ឈ្មោះ និង​អ្នក​​ម្ដាយ​ឈ្មោះ លឹម​។ ​លោកស្រី លន់ មាន​បងប្អូន​ទាំង​អស់​ចំនួន ៧​នាក់ គឺ​​បងស្រី​ទី១​ឈ្មោះ សាអែម បងប្រុស​ទី២​ឈ្មោះ ត្រាវ ​​​បងស្រី​ទី៣​ឈ្មោះ ខន បងស្រី​ទី៤​ឈ្មោះ ខឿន ​បង​ប្រុស​​ទី៥​មិន​ចាំ​ឈ្មោះ លោកស្រី ​លន់ ហៅ ឆោម​លន់ ជា​កូនស្រី​ទី​៦ ​និង​ប្អូន​ស្រី​ទី៧ ឈ្មោះ សាឡាត់។ សម្រាប់​ដំណើររឿង​ដែល​បាន​កើត​ឡើង​នៅមុន​ឆ្នាំ១៩៧៩ លោកស្រី លន់ ​ស្ទើរ​តែ​មិន​​អាច​ចាំ​អ្វី​ទាល់​តែ​សោះ។​​

នៅ​ក្នុង​ឆ្នាំ១៩៧៥ ​លោកស្រី លន់ ​​ចាំ​បាន​​ថា​អ្នក​ម្ដាយ​របស់​លោកស្រី​​មាន​ជំងឺ​ឈឺ​ធ្ងន់​រហូត​ដល់​ស្លាប់។ ក្រោយ​មក លោកស្រី លន់ ត្រូវ​​​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្នុង​កងកុមារ ​និង​​បាន​បែក​ពី​ប្អូនស្រី​ទី​៧​ឈ្មោះ សាឡាត់​ទៀត​។ ប្រហែលជា​ឆ្នាំ១៩៧៩-១៩៨០ លោកស្រី លន់ បាន​ចេញ​ទៅ​​​កាត់​ផ្ទីបន្លា​ដើម្បី​យក​​ឱ្យ​ជ្រូក​ស៊ី ​ជា​សំណាង​អាក្រក់​ លោកស្រី លន់​ បាន​វង្វេង​ផ្លូវ និង​បាន​វង្វេង​បែក​គ្រួសារ។

​​        ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​​បងប្អូន​ចំនួន​៥​នាក់​របស់​លោកស្រី​លន់ ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​​ពោធិ៍សាត់។

          សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោកស្រី ​លន់ ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១០៦
ម្សិលមិញ ៣៤៦
សរុប ១៤១៣០៣