ការ​ជួបជុំ​​គ្រួសារ​លើក​ទី៣៦៖ លោកស្រី ពុត ស ជួបជុំ​​ជាមួយ​កូនប្រុស

លោកស្រី ពុត ស ​​មាន​​ស្វាមី​ឈ្មោះ ជ័យ សាក់ ​និង​​មាន​កូន​ចំនួន៧នាក់​ ​គឺ​កូនស្រីទី១ឈ្មោះ ជ័យ ម៉ាលី ​​​កូន​ប្រុស​​ទី២ឈ្មោះ ជ័យ ចាន់ឌី កូនប្រុសទី៣ឈ្មោះ ជ័យ ចិន្ដា ​កូនប្រុសទី៤ឈ្មោះ ជ័យ ធី កូនប្រុសទី៥ឈ្មោះ ជ័យ ម៉ៅ កូនប្រុសទី៦ឈ្មោះ ជ័យ សុខ ​និង​កូនស្រីទី៧ឈ្មោះ ជ័យ ស្រីទូច ហៅ​អូន ។ ​​​គ្រួសារ​របស់​លោកស្រី ពុត ស បាន​ផ្លាស់​ពី​ស្រុកកំណើត​ទៅ​រស់នៅ​ម្ដុំ​ផ្សារដើមគរ ក្រុងភ្នំពេញ តាំង​ពីមុន​ឆ្នាំ​១៩៧៥​។

ឆ្នាំ១៩៧៥ ​ប៉ុល​ពត ​បាន​​ជម្លៀស​គ្រួសារ​លោកស្រី ពុត ស ​ទៅ​​ភូមិ​គោកត្រប់​។ ​ចំណែក​កូនប្រុស​ឈ្មោះ ជ័យ ចិន្តា ដែល​ទើបតែ​មានអាយុ១០ឆ្នាំ បាន​សុំ​​​​ទៅ​ជាមួយ​អនុប្រធាន​ភូមិ​ដើម្បី​​សុំ​អង្ករ​នៅ​​ស្រុក​សង្កែ។ លុះ​រសៀល​ថ្ងៃ​ដដែល​នោះ​អនុប្រធាន​ភូមិ​​បាន​ត្រឡប់​​មក​វិញ​តែ​ម្នាក់​ឯង។ លោក ជ័យ ចិន្តា​ បាន​សម្រេច​ចិត្ត​​បន្ត​រស់នៅ​​ឯ​​ស្រុក​សង្កែ។ មួយ​សប្ដាហ៍​ក្រោយមក​លោក​ឪពុក​​បាន​​ទៅតាម​ស្វែងរក​កូនប្រុស​​ ប៉ុន្តែ​មាន​អ្នកភូមិ​ប្រាប់​ថា លោក ជ័យ ចិន្តា​ត្រូវ​ប៉ុលពត​​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​​ហើយ។ ចាប់​ពី​ពេល​​នោះ​មក លោកស្រី ពុត ស បាន​បាត់​ដំណឹង​កូនប្រុស ជ័យ ចិន្តា​រហូត​មក។

​​​​​ក្រុម​ការងារ ​នៃ​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​​ជា​សុបិន» បាន​ស្រាវជ្រាវ​រក​ឃើញ​​​កូនប្រុស​ឈ្មោះ ជ័យ ចិន្តា ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ភូមិ​​​​​ស្រែ​ល្អ​ ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ

          សូម​ទស្សនា​​​វីដេអូ​ជួបជុំ​របស់​លោកស្រី ពុត ស ដូច​ខាង​ក្រោម!

ដំណឹងថ្មី
សហការផលិត
ចំនួន អ្នកទស្សនា
ថ្ងៃនេះ ១០២
ម្សិលមិញ ៣៤៦
សរុប ១៤១២៩៩